We TV Cambodia

គ្រួសារកសិករមួយ ប្រាស្រ័យជីវភាពដាំតែបន្លែ អាចផ្គត់ផ្គង់កូន៥នាក់រៀនចប់មហាវិទ្យាល័យ

គ្រួសារកសិករមួយ ប្រាស្រ័យជីវភាពដាំតែបន្លែ អាចផ្គត់ផ្គង់កូន៥នាក់រៀនចប់មហាវិទ្យាល័យ

លោកឈាវ ហុង ជាកសិកររស់នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបបាន បានប្រកប មុខរបរដាំបន្លែលក់មានរយៈពេល២០ឆ្នាំ ហើយអាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និង ការសិក្សារបស់កូនៗបានមួយចំណែក។

លោកបានដាំមានទាំងប្រភេទបន្លែ ហូបផ្លែ និង ស្លឹក ដូចជា សណ្តែកកួរ ត្រសក់ទ្រើង ខាត់ណា ប៉េងបោះ សាឡាត់ ម្ទេស និងផ្សិតចំបើងជាដើម។ ជាមធ្យមក្នុង១​ខែ បន្លែដែលត្រូវកាត់លក់មានដូចជា ប្រភេទសណ្តែកកួរខាត់ណា ត្រសក់បានប្រមាណជាង២តោន និងប្រភេទបន្លែស្លឹកប្រមាណ៨០០ទៅ៩០០គីឡូក្រាម។ បើចំ​ពោះ​តម្លៃវិញ ក៏ទទួលបានគួសម ផងដែរ ហើយទីផ្សារមិនមានបញ្ហាចោទឡើយ ព្រោះបន្លែសុវត្ថិភាពទទួលបានការគាំទ្រច្រើនពីអ្នកទទួលទាន។

ដំណាំសាឡាត់គាត់លក់បានតម្លៃពី៩.០០០រៀលទៅ១០.០០០រៀលក្នុងមួយគីឡូ ព្រោះសាឡាត់ ជាប្រភេទសាឡាត់អឺរ៉ុប ហើយទីផ្សារគឺយកទៅលក់មានផ្សារសំរោង និងលក់នៅផ្ទះ ហើយចុងសប្តាហ៍យកទៅលក់ នៅមុខការ៉ង់អូតែល ហើយប្រជាពលរដ្ឋគេគាំទ្រ។

លោកបានលើកឡើងថា ជីវភាពដាំបន្លែនេះ បានជួយគ្រួសាររបស់គាត់ ទទួលបានប្រាក់ចំណូលសមរម្យ ហើយកូនៗទាំង៥ របស់គាត់ក៏បាន រៀនចប់សាកលវិទ្យាល័យទាំងអស់ ហើយមួយទៀតរៀនដល់អនុបណ្ឌិតផងដែរ។

ដោយ៖ Stince

ប្រភព៖ Khmer Press

Related Articles