បើយោងតាមគេហទំព័រក្រសួងការពារជាតិបានឲ្យដឹងថា លោក Jiang Jiafu ដែលជាប្រធានក្រុមបានដឹកនាំគ្រូពេទ្យឯកទេសយោធាចិនចំនួន ៤នាក់ ក្នុងនោះមានពេទ្យស្ត្រីម្នាក់ ដែលមានជំនាញក្នុងការបង្ការ និងទប់ស្កាត់ជំងឺ Covid-19 ដើម្បីជួយបង្រៀនដល់ក្រុមពេទ្យយោធា កងយោធពលខេមរភូមិន្ទ នៅតាមបណ្តាកងឯកភាពរបស់ខ.ភ.ម។
គ្រូពេទ្យយោធាចិនទាំង ៤នាក់នេះផងដែរ បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី២៤ ខែមីនា ហើយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ ពួកគេនឹងចូលជួបសំណេះសំណាលជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយនៅថ្ងៃទី២៧ ខែមីនា គ្រូពេទ្យឯកទេសយោធាចិន នឹងចូលរួមបើកវគ្គហ្វឹកហ្វឺន នៅមន្ទីរពេទ្យព្រះកេតុមាលា៕
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក