We TV Cambodia

គ្រូពេទ្យរោគស្រ្ដី​ មកស្រាយចង្ងល់ជំនឿនៃញុំាទំពាំង​ និង ត្រប់​ ធ្វើឱ្យធ្លាក់ស

គ្រូពេទ្យរោគស្រ្ដី​ មកស្រាយចង្ងល់ជំនឿនៃញុំាទំពាំង​ និង ត្រប់​ ធ្វើឱ្យធ្លាក់ស

 

ចូលចិត្ត​ ចង់ញុំា ត្រប់ និងទំពាំង តែបែជាត្រូវបង្អាកវិញដោយសារតែ​ ចាស់ៗនិយាយថា បន្លែទាំងពីរប្រភេទនេះ បន្ទាប់ពីញុំាំរួចធ្វើឱ្យធ្លាក់ស ដែលវាមិនល្អចំពោះសុខភាពស្រ្ដីឡើយ​។ តើ​ការ​លើក​ឡើង​ខាង​លើ​នេះ ពិត​ជា​ត្រឹម​ត្រូវ​តាម​ក្បូន​វេជ្ជសាស្ត្រ ឬ​យ៉ាង​ណា?

យ៉ាងណាមិញចំពោះចម្ងល់​នេះ​ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បានបក​ស្រាយថា ការញ៉ាំ​ទំពាំង ឬ​ត្រប់ មិនធ្វើ​ស្ត្រី​ធ្លាក់​ស​ទេ តែ​មក​ពី​ស្ត្រី​ទាំង​នោះ​អាលែកហ្ស៊ី​នឹង​ចំណី​អាហារ​ទាំង​អស់​នោះទៅវិញ​ទេ។ លោក​វេជ្ជបណ្ឌិត​ថា បានបន្ដទៀតថា មក​ទល់​ពេល​នេះ​មិន​មាន​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​ថា ការ​ញ៉ាំ​ត្រប់ ឬ​ទំពាំង ធ្វើ​ឲ្យ​ស្ត្រី​រលាក​មាត់ស្បូន ធ្លាក់ស​នៅឡើយ។

លោកស្រី​ ពឹង ជុតិមា នាយិកា​សេវាកម្ម គ្លីនិករ៉ាក់បានបង្ហើបឱ្យដឹងថា៖ធ្លាក់ស មាន ២ សណ្ឋាន​ផ្សេង​គ្នា គឺ​ការ​ធ្លាក់​ស​ធម្មតា​បែប​ធម្មជាតិ និង​ការ​ធ្លាក់​ស​មាន​ជំងឺ។ ធ្លាក់​ស​មាន​ជំងឺ ខុស​គ្នា​ពី​ការ​ធ្លាក់​ស​ធម្មតា ដែល​ការ​ធ្លាក់​ស​នេះ​បណ្តាល​មក​ពី​កង្វះ​អនាម័យ បង្ក​ដោយ​ពពួក​បាត់​តេរី ​ផ្សិត ការ​ឆ្លង​ជំងឺ​កាមរោគ​ផ្សេងៗ​តាម​រយៈ​ការ​រួមភេទ ការ​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​យូរ ឬ​ប្រើ​ទឹក​ថ្នាំ​លាង​សម្អាត​ទ្វារមាស​ដែល​មាន​កម្រិត pH ខ្ពស់​ញឹក​ញាប់់។

ប្រែសម្រួលដោយ៖ ពិសី

Related Articles