We TV Cambodia

គ្រំចំពុះទា រាប់ម៉ឺនតោនក្នុង១ឆ្នាំៗ គ្មានទីផ្សារក្នុងស្រុក តែត្រូវប៉ាន់ទីផ្សារនាំចេញ

គ្រំចំពុះទា រាប់ម៉ឺនតោនក្នុង១ឆ្នាំៗ គ្មានទីផ្សារក្នុងស្រុក តែត្រូវប៉ាន់ទីផ្សារនាំចេញ

របរចិញ្ចឹមគ្រំចំពុះទានៅក្នុងប្រទេសកម្ពុជាមានទីតាំចំនួន៣កន្លែង ក្នុងខេត្តកោះកុង ដែលស្ថិតនៅភូមិសាស្រ្តដែនជម្រកសត្វព្រៃពាមក្រសោបគឺ៖

ទី១ នៅមុខលំហ, ពាមក្រសោបចាស់

ទី២ នៅតំបន់កោះកាង

ទី៣ នៅត្រង់ចំណុចឡាំដាំ ជាប់នឹងឈូងជ្រោយប្រស់។

លោក វង់ ដារ៉ា ជាអ្នកប្រកបរបរចិញ្ចឹមគ្រំចំពុះទា ក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង បានឱ្យដឹងថា នៅក្នុង១ឆ្នាំៗ ប្រជាសហគមន៍ចិញ្ចឹមគ្រំចំពុះទា ចិញ្ចឹម​បានយ៉ាងហោចណាស់ជាង ១០,០០០តោន ហើយទីផ្សារគ្រំនេះ ក្នុងប្រទេសកម្ពុជាយើង មិនទាន់មានទីផ្សារនៅឡើយទេ គឺពឹងផ្អែកទាំងស្រុងទៅលើឈ្មួញមក​ពី​ប្រទេសថៃ និងឈ្មួញមកពីវៀតណាមដែលទើបចាប់ផ្តើមមកទិញគ្រំចំពុះទាបានប្រមាណជា ២ ឬ ៣ឆ្នាំមកហើយ។ចំពោះតម្លៃលក់ចេញវិញ គឺមានតម្លៃចាប់ពី​១០០០៛ ដល់៣០០០៛ តាមទំហំគ្រំ និងរដូវរបស់វា។

គ្រំចំពុះទា មានឱជារសឆ្ងាញ់ពិសារជាងគ្រំ ឬខ្យងទឹកសាប ផងដែរ ហើយគ្រំនេះ អាចយកមកធ្វើជាម្ហូបបានតាមត្រូវតម្រូវការរបស់អ្នកដូចជា៖ ស្លរម្ជូរគ្រឿង, ឆាក្រៀម, ញាំ, ឆាក្តៅ ស្ងោជ្រក់, ស្រុះ និងយកទៅកែច្នៃជាម្ហូបបែបអឺរ៉ុប និងភីហ្សាដែលជាការពេញនិយមជាដើម។

លោក ​វង់ ដារ៉ា បានបន្ដទៀតថា គ្រំចំពុះទា ចាប់ផ្តើមពងកូន រយៈពេល៣ខែ គឺចាប់ពីខែ១០ ដល់ខែ១២ ប្រជានេសាទទាំងក្នុងសហគមន៍ ត្រូវចាប់ផ្តើមបោះ​បង្គោល រាយខ្សែដើម្បីឱ្យគ្រំនេះមកតោង ដើម្បីពងកូន ហើយការចិញ្ចឹមគ្រំចំពុះទានេះ គឺតាមលក្ខណៈធម្មជាតិសុទ្ធសាធ មិនប្រើប្រាស់បច្ចេកទេស ឬដាក់សារធាតុគីមី​ណាមួយនោះទេ ក្រោយដាក់បង្គោលបាន ៣ខែ ប្រជានេសាទមើលឃើញកូនគ្រំតោងជាប់នឹងបង្គោល ឬខ្សែដែលពួកគាត់បានដាក់នៅតាមទីតាំងរៀងៗខ្លួន អ្វីដែលកាន់តែពិសេសនោះគ្រំនេះមិនអាចផ្លាស់ទីពីបង្គោលមួយ ទៅកាន់បង្គោលមួយទៀតបាននោះទេ ជាហេតុបង្កលក្ខណៈងាយស្រួលដល់ប្រជាសហគមន៍ ដែលប្រកបអាជីពចិញ្ចឹមគ្រំប្រភេទនេះ។

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *