We TV Cambodia

គ្រាប់ជី​ ស្វិត​ តូចល្អិតចឹងសោះ​ តែអត្ថប្រយោជន៏នឹកស្មានមិនដល់!!

គ្រាប់ជី​ ស្វិត​ តូចល្អិតចឹងសោះ​ តែអត្ថប្រយោជន៏នឹកស្មានមិនដល់!!

​ភាគច្រើន​នៃ​ប្រជាជនខ្មែរយើង​សុទ្ធតែ​ធ្លាប់​ស្គាល់ ក៏​ដូច​ជា​ចូល​ចិត្ត​ទទួលទាន​គ្រាប់​ជី តែ​អ្នកប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ របស់​វា​ក្នុង​ការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​សុខភាព​ផ្សេងឡើយ។គ្រាប់​ជី​ជា​អាហារ​សុខភាព​ល្អបំផុត​មួយ​ដែល​មាន​​សម្បូរ​ទៅ​ដោយ ​សារធាតុចិញ្ចឹម​សំខាន់​ៗ ​សម្រាប់​​រក្សាសុខ​ភាព​រាង​កាយ​ឱ្យបានល្អប្រសើរ។​ ខាងក្រោមនេះជាអត្ថប្រយោជន៏របស់គ្រាប់ជី សម្រាប់សុខភាព៖

១. ពង្រឹង​សុខភាព​ឆ្អឹង ៖ វា​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង​។

២. រក្សាសុខភាពមាត់ធ្មេញ ៖ ក្រៅពី​ជួយ​ឱ្យ​ឆ្អឹង​រឹង​មាំ កាល់ស្យូម​ក៏​សំខាន់​សម្រាប់​សុខភាព​មាត់​ធ្មេញ​ផង​ដែរ​។ ព្រោះ​មាន​ផ្ទុក​សារធាតុ boron ដែល​ជួយ​ក្នុង​ការ​រំលាយ​ម៉ា​ញ៉េ​ស្យូ​ម កាល់ស្យូម ផូស្វ័រ និង​ម៉​ង់​កា​ណែ​ស​សម្រាប់​ការ​លូតលាស់​ធ្មេញ​រឹង​មាំ​។

៣. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ៖ ​គ្រាប់​ជី​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​ខ្លាញ់​ល្អ Unsaturated ជាតិ​ស​សៃ និង​ប្រូតេអ៊ីន​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែលអាចកាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។

៤. ទប់ស្កាត់​បញ្ហា​ទល់លាមក ៖ គ្រាប់​ជី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ ​ដែល​ជួយ​សម្រួលដល់ការ​រំលាយ​អាហារ ​ទប់ស្កាត់ ​និងបញ្ហា​ទល់លាមក​​។

៨. ជួយ​ឱ្យ​ស្រក​ទម្ងន់ ៖ ជាតិ​ស​សៃ​ខ្ពស់​ក្នុង​គ្រាប់​ជី​ជួយ​ឱ្យ​ឆាប់​ឆ្អែត​ និង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​។ វា​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​ធ្វើ​ឱ្យ​ស្រក​ទម្ងន់​។

អ្នក​គ្រាន់តែ​ត្រាំគ្រាប់ជី ១ ឬ ២ ស្លាបព្រា​បាយ​ ​ទៅ​ក្នុង​ទឹក​កូររួច​ឱ្យ​សព្វ ហើយ​ទទួលទាន​ភ្លាម​ជា​ការ​ស្រេច​។ គ្រាប់​ជី​ក៏​មាន​សមត្ថភាព​ដុត​បំផ្លាញ​ខ្លាញ់​ក្បាលពោះ​ផង​ដែរ

ប្រែសម្រួលដោយ៖ ពិសី

Related Articles