We TV Cambodia

គ្រាន់តែស្នាមញញឹម​​ ក៏អាចសាកថ្មឱ្យជីវិតមានន័យ និងស្រស់បំព្រងបានដែរ!

គ្រាន់តែស្នាមញញឹម​​ ក៏អាចសាកថ្មឱ្យជីវិតមានន័យ និងស្រស់បំព្រងបានដែរ!

មិនថាអ្នកមានរូបរាងស្អាត ឬមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណានោះទេ បើអ្នកមិនដែលញញឹម នោះអ្នកនឹងមិនមានភាពទាក់ទាញ ឬទាក់ទឹកចិត្តអ្នកដទៃដែលនៅជុំវិញខ្លួនឲ្យមានអារម្មណ៍ល្អមកលើអ្នកបានឡើយ។

អ័រម៉ូន អង់ដូហ្វឺន មានតួនាទីធ្វើឱ្យមនុស្សសប្បាយចិត្ត ដូច្នេះនៅពេលដែលអ្នកញញឹម អ័រម៉ូនទាំងនេះ បានបង្កឡើងឲ្យមានចលនាសាច់ដុំនៅលើមុខ ជួយបន្ថយកម្រិតស្ត្រេស​ និងបោះចោលនូវគំនិតអវិជ្ជមាន។ ប្រសិនបើអ្នកអាចធ្វើឲ្យខួរក្បាលរបស់អ្នកបញ្ចេញសារធាតុគីមីប្រភេទនេះបានច្រើន នោះអ្នកនឹងមានអារម្មណ៍ធូរស្រាលនិងរីករាយជាងមុន។

នៅពេលអ្នកញញឹមវាអាចរក្សាសម្ពាធឈាមឲ្យមានសុខភាពល្អដោយមិនត្រូវការថ្នាំ។ ម្យ៉ាងវិញទៀត​​​​​ នៅពេលអ្នកអាចគ្រប់គ្រងអារម្មណ៍អ្នកបាន អ្នកពិតជារស់នៅប្រកបដោយផាសុខភាព និងមានអាយុវែង។ ភាពតានតឹងតិចតួច និងសម្ពាធឈាមដែលបានគ្រប់គ្រងធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នករឹងមាំ ដែលធ្វើឱ្យអ្នកមិនងាយនឹងមានជំងឺ។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles