We TV Cambodia

គ្រាន់តែលក់ស្លាកលេខពិសេស ក្រសួងសាធារណការរកចំណូលបានជាង ៦លានដុល្លារ

គ្រាន់តែលក់ស្លាកលេខពិសេស ក្រសួងសាធារណការរកចំណូលបានជាង ៦លានដុល្លារ

គ្រាន់តែលក់ស្លាកលេខពិសេសទៅឲ្យប្រជាពលរដ្ឋក្នុងរយៈពេល ៨ខែមកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនអាចរកចំណូលបានជាង ៦លានដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។


ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈនៃការផ្ទេរកម្មសិទ្ធិយានជំនិះនៅផ្សារទំនើប ជីបម៉ុង ណូរ៉ូ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការលក់ស្លាកលេខ ពិសេសផ្ទាល់ខ្លួនទៅឱ្យប្រជាពលរដ្ឋកម្ពុជានេះ គឺជាជោគជ័យមួយនៃការបំពេញតាមការចង់បានរបស់អ្នកប្រើប្រាស់រថយន្ត។ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបន្តថា អ្នកដែលបានទិញលេខពិសេសផ្ទាល់ខ្លួននេះ គឺអាចរក្សាទុកពេញមួយជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្តតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ស្លាកលេខពិសេសដែលក្រសួងសាធារណការបានដាក់លក់នេះ គឺប្រជាពលរដ្ឋអាចកម្មង់ស្លាកលេខដែលខ្លួនស្រលាញ់ និងចង់បាន ទោះបីដាក់ជាអក្សរ ឬលេខក៏ដោយ ប៉ុន្តែតម្លៃគឺថ្លៃជាងស្លាកលេខធម្មតាច្រើន។

អត្ថបទដោយ៖ Nevin

Related Articles