We TV Cambodia

គ្រាន់តែដាំស្ពៃក្ដោប កសិករក្នុងខេត្តមណ្ឌលគិរីមួយរូប អាចរកចំណូលបានជាង ១ពាន់ដុល្លារក្នុងមួយថ្ងៃ

គ្រាន់តែដាំស្ពៃក្ដោប កសិករក្នុងខេត្តមណ្ឌលគិរីមួយរូប អាចរកចំណូលបានជាង ១ពាន់ដុល្លារក្នុងមួយថ្ងៃ
ចំការស្ពៃក្ដោបក្នុងខេត្តមណ្ឌលគិរី (ប្រភព៖ info.gov)

របរដាំស្ពៃក្ដោប កំពុងជួយឲ្យកសិករមួយរូបក្នុងខេត្តមណ្ឌលគិរីអាចរកចំណូលបានប្រមាណជាង ១ពាន់ដុល្លារក្នុងមួយថ្ងៃៗ ខណៈដែលកសិករជាច្រើនកំពុងមើលរំលងដំណាំប្រភេទនេះ។

ចំការស្ពៃក្ដោបក្នុងខេត្តមណ្ឌលគិរី (ប្រភព៖ info.gov)

លោក គ្រី ម៉េងឈាង ម្ចាស់ចំការនៅក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរីបានប្រាប់ដឹងថា បច្ចុប្បន្ននេះ ស្ពៃក្ដោបរបស់លោកមានតម្រូវការច្រើនទាំងនៅក្នុងខេត្ត និងឈ្មួញមកពីភ្នំពេញមកទិញដល់កន្លែងតែម្ដង ហើយក្នុងមួយគីឡូលោកលក់បានក្នុងតម្លៃ ៧,០០០រៀល។

ចំការស្ពៃក្ដោបក្នុងខេត្តមណ្ឌលគិរី (ប្រភព៖ info.gov)

លោកបន្តថា ដំណាំស្ពៃក្ដោបអាចទទួលបានផលក្នុងរយះពេលបីខែ ងាយស្រួលដាំ ងាយស្រួលថែទាំ និងងាយក្នុងការរកទីផ្សារ តម្លៃក៏ខ្ពស់ ហើយមានរស់ជាតិឆ្ងាញ់សម្បូរសារធាតុចិញ្ចឹម។ មិនតែប៉ុណ្ណោះ ទោះមានស្ពៃក្ដោបប៉ុន្មានក៏គេយកអស់ដែរ ព្រោះជាបន្លែដាំតាមបែបធម្មជាតិមិនប្រើប្រាស់គីមីនោះទេ។

ចំការស្ពៃក្ដោបក្នុងខេត្តមណ្ឌលគិរី (ប្រភព៖ info.gov)

លោកបន្ថែមថា ភាពជោគជ័យទាំងនេះ គឺមានការគាំទ្រពីមន្ទីរកសិកម្មខេត្ត ដេលបានផ្តល់បច្ចេកវិទ្យាកសិកម្មទំនើបដូចជា ដាំបន្លែក្នុងផ្ទះសំណាញ់ ប្រើប្រព័ន្ធដំណក់ទឹក និងសាច ការប្រើប្រាស់ជី និងថ្នាំកសិកម្មត្រឹមត្រូវតាមបច្ចេកទេសធម្មជាតិ បង្រៀនអោយចេះសន្សំ និងផលិតជីធម្មជាតិ ដូចជាជីកំប៉ុស ជីអាចម៍មាន់ និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិផងដែរ។

ចំការស្ពៃក្ដោបក្នុងខេត្តមណ្ឌលគិរី (ប្រភព៖ info.gov)

សូមបញ្ជាក់ថា ក្នុងមួយថ្ងៃៗចំការរបស់លោកគ្រី ម៉េងឈាង បាននាំចេញស្ពៃក្តោបពី ៦០០គីឡូក្រាម ទៅមួយតោន ដោយក្នុងមួយគីឡូក្រាមមានតម្លៃ ៧,០០០រៀល ហើយផ្ទៃដីចំការដាំបន្លែសុវត្តិភាពរបស់លោកមានទំហំជាង ១០ហិកតា និងបានដាំនូវបន្លែចំរុះរួមមាន៖ ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង និងខ្ទឹមសជាដើម៕

អត្ថបទដោយ៖ Nevin

Related Articles