We TV Cambodia

គ្រាន់តែច្រៀងសោះក៏មានប្រយោជន៏ដល់សុខភាពដែរ

គ្រាន់តែច្រៀងសោះក៏មានប្រយោជន៏ដល់សុខភាពដែរ

 

តន្ត្រី អាចនិយាយបានថាជាផ្នែកមួយនៃជីវិត មនុស្សភាគច្រើនចូលចិត្តច្រៀង ហើយបើទោះមិនចូលចិត្តច្រៀង ក៏ចូលចិត្តស្តាប់ចំរៀង​ដែរ។ ក្រៅពីជួយឲ្យធូរអារម្មណ៍ ស្រស់ស្រាយ បំបាត់ភាពតប់ប្រមល់ តន្រ្តីមានប្រយោជន៍អ្វីខ្លះទៀត?

១,ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ការធ្វើត្តេសលើការហាត់សមរបស់អ្នកចំរៀងអាជីព មួយម៉ោងមុនចាប់ផ្តើមឡើងសម្តែង​ដោយលទ្ធផលបង្ហាញថា​ ប្រូតេអ៊ីនក្នុងប្រព័ន្ធភាពស៊ាំអ្នកទាំង​នោះ បានបំប្លែងខ្លួនទៅជាអង់ទីករប្រឆាំងមេរោគ ឈ្មោះ​ថា Immunoglobulin A។

២,ដូចជាការហាត់ប្រាណ៖ សម្រាប់ម៉ាក់អ៊ំចាស់ៗ និងអ្នកមានរបួស ការច្រៀង អាចចាត់ទុកជាការធ្វើលំហាត់ប្រាណល្អបំផុតមួយ ព្រោះនៅពេលច្រៀង  សួត នឹងបញ្ចេញសកម្មភាពដូចទៅនឹងគ្នាយើងកំពុងធ្វើការ ខណៈគុណប្រយោជន៍ផ្សេងទៀត គឺជួយពង្រឹងសាច់ដុំសន្ទះទ្រូងឲ្យរឹងមាំ និងចលនាឈាមរត់បានល្អ។

៣,ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តដ៏មានប្រសិទ្ធភាព៖ ការច្រៀង​ត្រូវគេរកឃើញថា​អាចជួយបញ្ចេញអ័រម៉ូនអង់ដូហ្វីនកាន់តែច្រើន នាំឲ្យ​យើងមានអារម្មណ៍ល្អ និង​រីករាយ។ ច្រើនជាងនេះទៀត ច្រៀង ជាធម្មតានឹងធ្វើឲ្យយើងភ្លេចអស់បញ្ហាដែលកើតមាន​ក្នុងអារម្មណ៍​បាន។

៤,ជួយឲ្យកម្រិតស្ត្រេសធ្លាក់ចុះ៖ ទោះជាយើងច្រៀងពិរោះ ឬមិនពិរោះក៏ដោយ សុទ្ធតែអាចធ្វើឲ្យអារម្មណ៍ធូរស្រាល ព្រោះវាជួយបញ្ចេញអារម្មណ៍តានតឹងទាំងប៉ុន្មាន​មកក្រៅ អាចកាត់បន្ថយកម្រិតអ័រម៉ូនស្ត្រេសចេញពីក្នុងឈាមទៀតផង។

៥,ត្រៀមខ្លនតទល់បញ្ហាផ្លូវចិត្ត៖ ពង្រឹងចលនា​អុកស៊ីសែន​ក្នុងចរន្តឈាម ជួយឲ្យអុកស៊ីសែន​ កាន់តែងាយបញ្ជូនទៅដល់ខួរក្បាល ជាកត្តាអាចជួយពង្រឹងឲ្យយើងបានត្រៀមខ្លួនពីបញ្ហាផ្លូវចិត្ត ផ្តោតអារម្មណ៍បានល្អ និងពង្រឹងការចងចាំ។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles