We TV Cambodia

 គ្រាន់តែចិញ្ចឹមរុយសោះ អាចរកចំណូលបានច្រើនជាងធ្វើការឲ្យគេទៀត

 គ្រាន់តែចិញ្ចឹមរុយសោះ អាចរកចំណូលបានច្រើនជាងធ្វើការឲ្យគេទៀត

មានបងប្អូនប្រជាពលរដ្ធខ្លះ ផ្ទុះសំណើចក្រោយពីបានអានពត៏មានដែលចុះអំពីការចិព្ជឹាមរុយ នៅកម្ពុជា។ ជាក់ស្ដែង វាជាការពិតណាស់ របរចិេព្ជឹាមរុយ គឺជាមុខរបរដ៏ថ្មីស្រឡាងមួយនៅស្រុកខ្មែរយើង។ មែនទែនទៅ រុយដែលអ្នករាល់គ្គ្នាកំពុុងសើចនោះមិនមែនរុយកង្វក់ ឬរុយដែលបងប្អូនធ្លាប់ស្គាល់នោះទេ គឺជាប្រភេទរុយដែលមានប្រយោជន៍យ៉ាងច្រើនក្នុងការចិញ្ចឹមសត្វគ្រប់ប្រភេទ និងបន្សល់ជាដីជីសម្រាប់ដាំដំណាំថែមទៀតផង។ កូនស្រីម្ចាស់កសិដ្ឋានចិញ្ចឹមរុយនៅខេត្តសៀមរាប បងស្រី ហេង មួយយូ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះបងស្រីប្រកបរបរចិញ្ចឹមរុយលក់ពូជ និងលក់សាច់ ។ ដោយពងរុយបងស្រីលក់ ១ខាំ ៧០ដុល្លារ និង ១ គីឡូ ៧០០ដុល្លារ ចំពោះដង្កូវសាច់វិញនោះគឺ ១ គីឡូ ១ដុល្លារ ។ ក្នុងករណីបងប្អូនដែលទិញតម្លៃចាប់ពី ៧០ដុល្លារឡើងទៅ គឺបងស្រីនឹងបង្រៀនពីបច្ចេកទេសចិញ្ចឹមរុយឥតគិតថ្លៃ។

បងស្រី មួយយូ បានបន្ដទៀតថា គាត់អាចលក់បានប្រមាណពី ១គីឡូក្រាមឡើងទៅក្នុងមួយខែ បើគិតពីចំណូលវិញគឺអាចរកបានប្រមាណពី ៧០០ដុល្លារឡើងទៅ ក្នុងមួយខែៗ។ ហើយទៅថ្ងៃមុខកសិដ្ឋាននេះប្រាក់ចំណូលនឹងកាន់តែច្រើនថែមទៀត ព្រោះនេះទើបគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។

គួរជម្រាបផងដែរថា សត្វរុយពូជ BSF( Black Solider Fly ) គឺជា​ប្រភេទ​សត្វ​រុយ​ដែលមាន​អត្ថប្រយោជន៍​ច្រើន ដោយមាន​សារធាតុចិញ្ចឹម ​(​ប្រូតេអ៊ីន​ជាង​៤០​ភាគរយ​) និងនាំចូលពីប្រទេសម៉ាឡេស៊ី ខុសពី​សត្វ​រុយ​ធម្មតា​(Fly)​ដែល​ចម្លង​មេរោគ រោម​អាហារ សំណល់​កខ្វក់ និង​លាមក​ជាដើម​។  អ្វីដែលកាន់តែពិសេសក្នុងមួយតួរខ្លួនសត្វរុយប្រភេទ BSF គឺយើងមិនចោលមួយផ្នែកណាឡើយ កាកសំណល់ផ្ទះបាយ បន្លែផ្លែឈើត្រីសាច់ផ្សេងៗអាចយកជាចំណីBSF បានស៊ីបំលែងទៅជាជីកំប៉ុសយ៉ាងល្អបំផុតសំរាប់ធ្វើជាជីដាក់ដំណាំគ្រប់ប្រភេទយ៉ាងល្អ ។ ហើយសម្រាប់សំណកខ្លួនរបស់វាទាំងពីររួមទាំងរុយដែលងាប់យើងអាចកែឆ្នៃធ្វើជាជីរឺកិនលាយចំណីសត្វបានផងដែរ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles