We TV Cambodia

គ្រាន់តែចិញ្ចឹមមាន់ភ្ញាស់យកកូន កសិករមួយរូបរកចំណូលបានខ្ទង់ ២,៥០០ដុល្លារក្នុងមួយខែ

គ្រាន់តែចិញ្ចឹមមាន់ភ្ញាស់យកកូន កសិករមួយរូបរកចំណូលបានខ្ទង់ ២,៥០០ដុល្លារក្នុងមួយខែ
ការចិញ្ចឹមមាន់របស់កសិករក្នុងស្រុកបន្ទាយស្រី (ប្រភព៖ info.gov)

កសិករមួយរូបក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបអាចរកចំណូលបានរហូតដល់ ២,៥០០ដុល្លារក្នុងមួយខែ ដោយគ្រាន់តែចិញ្ចឹមមាន់ភ្ញាស់យកកូន និងលក់ចេញទៅវិញតែប៉ុណ្ណោះ។

ការចិញ្ចឹមមាន់របស់កសិករក្នុងស្រុកបន្ទាយស្រី (ប្រភព៖ info.gov)

លោក ចៅ មាន ជាអ្នកជោគជ័យលើរបរនេះ បានប្រាប់ឲ្យដឹងថា លោកប្រកបរបរចិញ្ចឹមមាន់នេះតាំងពីឆ្នាំ២០១៦ ម្លេះ ហើយគិតមកទល់ពេលនេះគឺមានរយៈបេល ៤ឆ្នាំហើយ។ បច្ចុប្បន្នលោកចិញ្ចឹមមេមាន់ពូជចំនួនជាង ៥០០ក្បាល ដើម្បីភ្ញាស់យកកូន ដោយក្នុង ១ខែអាចលក់កូនមាន់បានប្រមាណ ២០០០ក្បាល និងមានតម្លៃក្នុង១ក្បាល៥០០០រៀល។

ការចិញ្ចឹមមាន់របស់កសិករក្នុងស្រុកបន្ទាយស្រី (ប្រភព៖ info.gov)

លោកបានបន្តទៀតថា ដំបូងឡើយលោកមិនចង់ចាប់របរនេះទេ តែដោយសារមានការជម្រុញពីមន្ត្រីជំនាញបសុពេទ្យខាងកសិកម្ម និងបាននាំលោកទៅមើលការចិញ្ចឹមនៅខេត្តគេ រួចលោកក៏សម្រេចចិត្តចាប់ផ្ដើមរបរនេះតែម្ដង ហើយបច្ចុប្បន្នលោកអាចទាញចំណូលបានប្រមាណ ២,៥០០ដុល្លារក្នុងមួយខែៗ។

ការចិញ្ចឹមមាន់របស់កសិករក្នុងស្រុកបន្ទាយស្រី (ប្រភព៖ info.gov)

សូមជម្រាបថា បច្ចុប្បន្នមាន់ស្រែនៅស្រុកបន្ទាយស្រីមានតម្លៃចាប់ពី ១៥,០០០រៀលឡើងទៅក្នុងមួយគីឡូក្រាម ខណៈដែលមានកសិករចិញ្ចឹមគំរូជាង ១០កន្លែង និងកសិករប្រមាណ ៤ម៉ឺនគ្រួសារនៅទូទាំងស្រុកបានអនុវត្តមុខរបរចិញ្ចឹម និងភ្ញាស់កូនមាន់លក់ជាលក្ខណៈគ្រួសារ៕

អត្ថបទដោយ៖ Nevin

Related Articles