We TV Cambodia

គ្រាន់តែចិញ្ចឹមត្រីឆ្ដោ កសិករមួយរូបអាចរកចំណូលបានជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ

គ្រាន់តែចិញ្ចឹមត្រីឆ្ដោ កសិករមួយរូបអាចរកចំណូលបានជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ
ឯកឧត្តម វេង សាខុន ចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី (ប្រភព៖ ឯកឧត្តម វេង សាខុន)

យោងតាមការឲ្យដឹងពី ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញថា កសិករមួយរូបអាចរកចំណូលបានរហូតដល់ជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ដោយគ្រាន់តែចិញ្ចឹមត្រីឆ្តោប៉ុណ្ណោះ។

ឯកឧត្តម វេង សាខុន ចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី (ប្រភព៖ ឯកឧត្តម វេង សាខុន)

លោក លឹម ម៉េង ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីឆ្តោ បានឲ្យដឹងថា លោកចិញ្ចឹមជាលក្ខណ:គ្រសារតាំងពីឆ្នាំ២០១៧ មកម្លេះ លើផ្ទៃដីចំនួន ១២ហិកតាក្នុងស្រះចិញ្ចឹមធំៗចំនួន៣ ដោយចិញ្ចឹមត្រីឆ្តោ ត្រីពោ ត្រីឆ្ពិន ស្រីកាហែ ត្រីព្រួល និងត្រីរៀល។

លោកបន្តថា ពេលចាប់ផ្ដើមចិញ្ចឹមដំបូង ពោលគឺនៅឆ្នាំទី១ និងទី២ លោកមិនអាចរកចំណូលបាននោះទេ ដោយសារតែខ្វះបទពិសោធន៍ និងដើមទុន ប៉ុន្តែនៅឆ្នាំទី៣ លោកអាចរកចំណូលបានជាង ៣ម៉ឺនដុល្លារដុល្លារក្នុងមួយឆ្នាំៗពីរបរនេះ ហើយលោកក៏គ្រោងពង្រីកដីធ្វើបន្ថែមទៀតផងដែរ។

កសិដ្ឋានចិញ្ចឹមត្រី (ប្រភព៖ ឯកឧត្តម វេង សាខុន)

ទោះយ៉ាងណា លោកថា ក្នុងកំឡុងពេលកូវីដ១៩ តម្លៃហាក់មានការធ្លាក់ចុះបន្តិច តែអាចទទួលយកបាន ហើយបញ្ហាចម្បងសម្រាប់លោកមិនមែនការធ្លាក់ចុះតម្លៃបន្តិចបន្តួចនេះទេ ផ្ទុយទៅវិញ គឺទុនវិនិយោគដែលបានខ្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុឯកជនមានការប្រាក់ខ្ពស់ពេក។

កសិដ្ឋានចិញ្ចឹមត្រី (ប្រភព៖ ឯកឧត្តម វេង សាខុន)

សូមជម្រាបថា មួយរយៈចុងក្រោយនេះ របរក្នុងវិស័យកសិកម្មជាច្រើនបានផ្ដល់ចំណូលដល់កសិកររាប់ពាន់ដុល្លារក្នុងមួយខែ២ ពិសេសគឺងាយស្រួលក្នុងការរកទីផ្សារថែមទៀតផង។

អត្ថបទដោយ៖ Nevin

Related Articles