We TV Cambodia

គ្រាន់តែគោរពលក្ខខណ្ឌនេះ អាចចូលញុំាតាង៉ែនធម្មជាតិ​ នៅខេត្តសៀមរាបបានដោយសេរី

គ្រាន់តែគោរពលក្ខខណ្ឌនេះ អាចចូលញុំាតាង៉ែនធម្មជាតិ​ នៅខេត្តសៀមរាបបានដោយសេរី

 យោងតាមគេហទំព័រជាផ្លូវការរបស់អភិបាលស្រុកបន្ទាយស្រី បានបង្ហោះថា ដើម្បីចូលរួមជម្រុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ម្ចាស់ចម្ការតាង៉ែនបានយល់ព្រមសហការជាមួយរដ្ឋបាលស្រុក ដោយលក់ជូនក្នុងតម្លៃពិសេស(ត្រឹមតែ៥០០០រៀលក្នុងមួយគីឡូ) សម្រាប់អ្នកទេសចរដែលអញ្ជើញមកទិញដល់ចម្ការផ្ទាល់ ហើយអនុញ្ញាតឱ្យដើរកាច់យកខ្លួនឯង និងអាចបេះហូបពីដើម”ម៉ាសេរី”ដោយមិនគិតថ្លៃបន្ថែមទៀតផង។ លោកឃឹម ហ្វីណង់ ដែលជាអភិបាលខេត្តបន្ទាយស្រីបានបង្ហាញអារម្មណ៍ផ្ទាល់ថា “ខ្ញុំពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគ នាំគ្នាដាំដំណាំហូបផ្លែឱ្យបានច្រើន ជាពិសេសប្រភេទដែលលក់បានថ្លៃ មានភាពទាក់ទាញ និងមានទីផ្សារទូលំទូលាយសម្រាប់វិស័យទេសចរណ៍ ហើយរៀបចំចម្ការនិងកសិដ្ឋានរបស់ខ្លួនឱ្យទៅជារមណីយដ្ឋានសម្រាប់មកលេងកម្សាន្តផង។ បើធ្វើបែបនេះបាន ខ្ញុំជឿថាយើងនឹងអាចជម្រុញឱ្យអ្នកទេសចរមកលេងស្រុករបស់យើងកាន់តែច្រើន ព្រមទាំងអាចនាំចេញនៅនឹងកន្លែងនូវកសិផលទាំងនេះទៅផ្គត់ផ្គង់ដល់ក្នុងក្រុងសៀមរាបទៀតផង។ រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជម្រុញទីផ្សារ និងផ្តល់ការគាំទ្រគ្រប់រូបភាព ធ្វើយ៉ាងណាដើម្បីឱ្យបន្ទាយស្រី សម្រេចបាននូវចក្ខុវិស័យជា«ដែនដីកសិទេសចរណ៍»ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងពេលអនាគត

គួរជម្រាបផងដែរថា ដើមតាង៉ែនទាំងនោះមិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព១០០%សម្រាប់ការបេះហូបភ្លាមៗពីដើមផ្ទាល់ តែមានលក្ខខណ្ឌតម្រូវឱ្យទិញចាប់ពី១០គីឡូឡើងទៅ ទើបអាចធ្វើដូច្នេះបាន ។

សូមទស្សនារួបភាពចម្កាផ្ទាល់៖​

អត្ថបទដោយ៖​​ ពិសី

Related Articles