We TV Cambodia

គ្មានអ្នកណាដឹង និងចាប់អារម្មណ៏អំពីអត្ថប្រយោជន៏នៃ គ្រាប់ខ្នុរ ឡើយ

គ្មានអ្នកណាដឹង និងចាប់អារម្មណ៏អំពីអត្ថប្រយោជន៏នៃ គ្រាប់ខ្នុរ ឡើយ

បន្ទាប់ពីទទួលទាន ផ្លែខ្នុរ រួច ភាគច្រើននៃយើងតែងតែបោះគ្រាប់វាចោល ព្រោះយល់ថា ក្រៅពីស្ងោរទទួលទានលេង វាគ្មានប្រយោជន៍អ្វីទៀតទេ។ តាមការស្រាវជ្រាវបានបង្ហាញថា គ្រាប់ខ្នុរ មានផ្ទុកម្សៅ ៧០ភាគរយ ប្រូតេអ៊ីន ៥.២ភាគរយ លីពីត០.៦២ភាគរយ សារធាតុរ៉ែ១.៤ភាគរយ… ដែលល្អបំផុតសម្រាប់សុខភាព និងសម្រស់។ អត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖

១.ការពារការទល់លាមក៖ គ្រាប់ខ្នុរ មានផ្ទុកជាតិសរសៃច្រើន ដែលអាចជួយការពារបញ្ហាទល់លាមក និងបណ្តេញជាតិពុលចេញពីរាងកាយ។

២.ជួយពង្រឹងឆ្អឹង៖ កាល់ស្យូម នៅក្នុងគ្រាប់ខ្នុរ អាចជួយជំរុញឆ្អឹងឲ្យមានសុខភាពល្អ ហើយមិនតែប៉ុណ្ណោះសារធាតុប៉ូតាស្យូមរបស់វាក៏អាចជួយកសាង និងពង្រឹងឆ្អឹងឲ្យរឹងមាំផងដែរ។

៣.ប្រឆាំងនឹងជំងឺមហារីក៖ គ្រាប់ខ្នុរ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម (phytonutrients និង flavonoids) ដែលអាចជួយការពាររាងកាយពីជំងឺមហារីក និងរ៉ាឌីកាល់សេរី ដែលបំផ្លាញ DNA របស់កោសិកា។

៤.ល្អសម្រាប់ភ្នែក ទប់ស្កាត់ការជ្រុះសក់៖ វីតាមីន A ដែលមាននៅក្នុង គ្រាប់ខ្នុរអាចជួយការពារភ្នែក ឲ្យរួចផុតពីជំងឺផ្នែកផ្សេងៗ ហើយវាក៏អាចជួយទប់ស្កាត់បញ្ហាជ្រុះសក់ផងដែរ។

៥.ជួយបំពេញជាតិដែក៖ គ្រាប់ខ្នុរ គឺជាប្រភពដ៏ល្អបំផុតនៃជាតិដែក ដែលអាចជួយបង្កើតនៃកោសិកាឈាមក្រហម។ ការទទួលទានរបបអាហារដែលមានផ្ទុកជាតិដែកខ្ពស់ អាចកាត់បន្ថយភាពស្លេកស្លាំង បញ្ហាឈាមផ្សេងៗ លើកកម្ពស់ដល់ចលនាឈាមរត់ ខណ:ដែលរក្សាខួរក្បាល និងបេះដូងឲ្យមានសុខភាពល្អ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles