We TV Cambodia

គំរោង​សំណង់​ធំ​ចំនួន៥​ កំពុង​ត្រូវបាន​វិនិយោគ​នៅ​ខេត្ត​ត្បូងឃ្មុំ​

គំរោង​សំណង់​ធំ​ចំនួន៥​ កំពុង​ត្រូវបាន​វិនិយោគ​នៅ​ខេត្ត​ត្បូងឃ្មុំ​

 

ដោយៈ ទិន សខុវុធ

គំរោងសំណង់​ធំ​ៗ​ចំនួន ៥ កំពុង​ត្រូវ​បាន​ដាក់​អោយ​ប្រើប្រាស់​ និងកំពុង​​ត្រូវ​សាងសង់​​ នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ គំរោង​សំណង់ទាំង​នោះ​រួម​មាន​៖

១. មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ត្បូងឃ្មុំ ជា​គំរោង​វិនិយោគ​ស្ថិត​នៅក្រោម​តំលៃ​ទឹកប្រាក់ប្រមាណជា $50 លាន​ដុល្លារ​ ដែល​ត្រូវ​បាន​បើក​ការដ្ឋាន​ចាប់​ផ្តើម​ការសាងសង់​ កាល​ពី​ថ្ងៃ​ទី ១ ខែ​ មិនា ឆ្នាំ ២០១៩ កន្លង​ទៅ ហើយ​ដែលត្រូវ​គ្រោង​នឹងបញ្ចប់​ការសាងសង់​នៅ​ក្នុង​ឆ្នាំ ២០២១ ខាង​មុខ​នេះ​។

នៅពេលសង់រួច​ មន្ទីរពេទ្យ​នេះ​អាច​ផ្តល់​សេវាសុខភាព ដោយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ រស់​នៅ​ក្នុង​ខេត្តក្រចេះ ស្ទឺង​ត្រែង និង មណ្ជលគិរី​​។

២. ស្ពាន​ស្ទឹង​ត្រង់-ក្រូច​ឆ្មារ ដែលមានប្រវែង ១,១៣១ ម៉ែត្រ ទទឺង ១៣.៥ ម៉ែត្រ ស្ថិតនៅក្រុម​ទុនវិនិយោគប្រមាណ $57 លាន​ដុល្លារ គ្រោង​នឹង​ត្រូវ​សង់​រួច​នៅ​ក្នុង​ឆ្នាំ ២០២០។ នៅ​ពេលបច្ចុប្បន្ន​នេះ ស្ពាន​នេះ​ត្រូវ​បាន​សាងសង់​បាន​ប្រមាណជា ៧០% ហើយ​។ នៅពេល​សង់​រួច​ ស្ពាននេះ​នឹង​តភ្ជាប់​ស្រុក​ស្ទឹង​ត្រង់​​ក្នុង​​ខេត្ត​កំពង់ចាម ទៅ​នឹង​ស្រុក​ក្រូច​ឆ្នារ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​។

៣. ផ្សារ​ធំ​តំបន់ពាណិជ្ជកម្មខេត្តត្បូង​ឃ្មុំ ត្រូវបានចាប់​ផ្តើមសាងសង់​ កាលពី​ខែ​ឧសភា ឆ្នាំ ២០១៩ កន្លងទៅនេះ។ សំណង់​ផ្សារនេះគ្រោង​នឹងត្រូវ​សង់​រួច​ ក្នុង​រយៈពេល ២៤ ខែ​។

៤. ផ្សារ​ចំការ​ថ្ម ត្រូវ​បានចាប់​ផ្តើម​សាងសង់​កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៨ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល ១៨ ខែ​។

៥. ផ្សារ​គំរូ​ព្រំដែន​ ផ្សារ​ដា ដែលទើបនឹងត្រូវ​​បាន​សង់​រួច និងដាក់​សម្ពោធ​បើកដំណើរការ​នៅ​ពេលថ្មី​ៗ​នេះ​ ត្រូវ​បាន​សាងសង់​ឡើង​ ក្រោមទុន​វិនិយោគ​ប្រមាណ $2,000,000 ដុល្លារ​ របស់​រដ្ឋាភិបាល​វៀតណាម​។ ផ្សារនេះ​នឹងជួយ​ជំរុញសកម្មភាពពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម អោយ​បាន​កាន់​មមាញឹកថែម​ទៀត​៕

 

Related Articles