
ដោយៈ ទិន សុខាវុធ
គំរោងសាងសង់ AEON Mall III ត្រូវបានទទួលបានការយល់ព្រមពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាស្ថាប័នមួយរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ។
«“AEON MALL (CAMBODIA) CO.,LTD.” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $289.6 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧ កន្លែង» នេះជាសំណេររបស់ CDC នៅលើទំព័រ Facebook របស់ខ្លួន។
យ៉ាងណាម៉ិញ AEON Mall III នឹងត្រូវសង់ឡើងនៅលើផ្ទៃដីប្រមាណជា ១៧៤,០០០ ម៉ែត្រទ្វេគុន ដែលនឹងមានទំហំធំជាង AEON Mall I និង AEON Mall II រួមគ្នាទៅទៀត។
មួយវិញទៀត យោងតាមក្រុមហ៊ុន AEON Mall សំណង់គំរោង AEON Mall III នឹងត្រូវសង់ហើយនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ៕

