We TV Cambodia

គំរោង​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន​ ៤ ថ្មី​ទៀត សរុប​ទុនវិនិយោគ $17.2 លាន​ដុល្លារ បង្កើត​ការងារ ១៤៩០ កន្លែង

គំរោង​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន​ ៤ ថ្មី​ទៀត សរុប​ទុនវិនិយោគ $17.2 លាន​ដុល្លារ បង្កើត​ការងារ ១៤៩០ កន្លែង

ដោយៈ ទិន សុខាវុធ

គំរោង​វិនិយោគ​របស់​ក្រុមហ៊ុន​ឯក​ជន​ចំនួន ៤ ថ្មី​ទៀត សរុប​ទុន​វិនិយោគ​ប្រមាណ​​ $17.2 ដុល្លារ​ បង្កើត​​ការងារ​ ១៤៩០ កន្លែង ត្រូវ​បាន​ចុះ​បញ្ចី​ជា​មួយ​នឹង​ក្រុមប្រឹក្សាអភិវឌ្ឍន៍​​កម្ពុជា (CDC) ដែល​ជា​ស្ថាប័ន​មួយ​ របស់​រាជ​រដ្ឋាភិបាល​។ គំរោង​វិនិយោគ​ទាំងនោះ​រួម​មាន​៖

១. “SUN AWESOME GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៦.៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១០ កន្លែង​។

២. “FAMOUS LEATHERWARE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីទ្បូតិ៍លេខ១៥២៩ (អគារលេខ៧ និងលេខ៨) ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៤ កន្លែង​។

៣. “XIN HAK MUY MAKE CLOTHES ASSIST MATERIAL CO., LTD.” គម្រោងបង្កើតរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងអំបោះដេរ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២៧១ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣២ កន្លែង​។

៤. “KIMBAO BAG INDUSTRY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៤ កន្លែង​៕

Related Articles