
ដោយៈ ទិន សុខាវុធ
គំរោងវិនិយោគរបស់ក្រុមហ៊ុនឯកជនចំនួន ១០ ទៀត សរុបទុនវិនិយោគប្រមាណ $96.1 លានដុល្លារ បង្កើតការងារចំនួន ៧៨០៥ កន្លែង ត្រូវបានចុះបញ្ជីជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាស្ថាប័នមួយរបស់រាជរដ្ឋាភិបាល។ គំរោងវិនិយោគទាំងនោះរួមមាន៖
១- “FUJIAN MEILIDA SHOES DEVELOPMENT CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ២៧៨៧ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ $8.4 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៥២៥ កន្លែង។
២- “SHENG RONG ZHI YI (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មចុងយ៉ា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $2.2 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧ កន្លែង។
៣- “CENTURY CREATION LIGHTING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រ ផលិត និងផ្គុំដំឡើងអំពូលភ្លើងពណ៌លម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុងគងពិសី ខេត្តកំពង់ស្ពឹមានទុន វិនិយោគប្រមាណ $5.2 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១០ កន្លែង។
៤- “NINGBO DONGXING (CAMBODIA) ELECTRIC CO., LTD” គម្រោងបង្កើតរោងចក្រ ផ្គុំដំឡើងអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ $3.4 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៤ កន្លែង។
៥- “KAMYUM FOOD (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតនំកញ្ចប់ និងស្ករគ្រាប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ $3.7 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧២ កន្លែង។
៦- “JIN THAI FONG (CAMBODIA) NEW BUILDING MATERIALS CO., LTD” គម្រោងបង្កើតរោងចក្រផលិតឥដ្ឋគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦A ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ $6 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៨៤ កន្លែង។
៧- “ET SOLAR TECHNOLOGY (CAMBODIA) CO., LTD”គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ $5.7 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០៨ កន្លែង។
៨- “JINTEK PHOTOVOLTAIC TECHNOLOGY CO., LTD”គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $12.5 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨៨ កន្លែង។
៩- “CHIP MONG RETAIL CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $41.5 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៨ កន្លែង។
១០- “OUTDOOR GEAR (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ $7.5 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០០៩ កន្លែង៕
