
ដោយៈ ទិន សុខាវុធ
គំរោងវិនិយោគ ៧ ថ្មីទៀត សរុបទុនវិនិយោគប្រមាណ
$59.7 លានដុល្លារ
ដែលអាចបង្កើតការងារចំនួន ៤២៦២ កន្លែង ត្រូវបានចុះបញ្ជីជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ហៅកាត់ថា CDC ដែលជាស្ថាប័នមួយរបស់រាជរដ្ឋាភិបាល។
យោងតាមទំព័រ Facebook របស់ CDC គំរោងវិនិយោគទាំងនោះរួមមាន៖
១-
“M.H.K.Y
Manufactures CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ
និងម៉ូតូកង់បី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ
ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.២ លានដុល្លារ
អាមេរិក និងអាចបង្កើតការងារបានចំនួន ៩១ កន្លែង។
២-
“ZHENG MENG
Cosmetics CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសំអាង
ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៨៦០ ភូមិទួលពង្រ សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៤
លានដុល្លារអាមេរិក
និងអាចបង្កើតការងារបានចំនួន ៦៣ កន្លែង។
៣-
“BRIDGE
INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារបម្រើឱ្យ វិស័យសំណង់
ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
មានទុនវិនិយោគប្រមាណ ២.៧ លានដុល្លារអាមេរិក
និងអាចបង្កើតការងារបានចំនួន ២៧១ កន្លែង។
៤-
“HONGFAXIANG
INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ
និងគ្រឿងផ្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល
ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣.៩ លានដុល្លារអាមេរិក
និងអាចបង្កើតការងារបានចំនួន ២,៥២៧
កន្លែង។
៥-
“HON CHUAN
(CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសំបកដបប្លាស្ទីក
គំរបដបប្លាស្ទីក និងផ្លាកសញ្ញាបិទលើដបគ្រប់ប្រភេទ
ដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ ៤៤ ផ្លូវជាតិលេខ៤ ក្រុម៥ ភូមិត្រពាំងគល់
សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.៧
លានដុល្លារអាមេរិក
និងអាចបង្កើតការងារបានចំនួន ៦៣ កន្លែង។
៦-
“CAMBODIAN
NOBLE TASTE FOOD CO., LTD” គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ
ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មានទុនវិនិយោគប្រមាណ ១៦.៣ លានដុល្លារអាមេរិក
និងអាចបង្កើតការងារបានចំនួន ១,០៣៤
កន្លែង។
៧- “ANGKOR INTERNATIONAL CULTURE INVESTMENT & DEVELOPMENT (CAMBODIA) CO., LTD” គម្រោងបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិន ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ២៧.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៣ កន្លែង៕
