We TV Cambodia

គំរោងវិនិយោគ ៣ ថ្មីទៀត សរុបទុនវិនិយោគ $15.4 លានដុល្លារ បង្កើតការងារ ៤០៤៤ កន្លែង

គំរោងវិនិយោគ ៣ ថ្មីទៀត សរុបទុនវិនិយោគ $15.4 លានដុល្លារ បង្កើតការងារ ៤០៤៤ កន្លែង

រូប​ថតៈ AP

ដោយៈ ទិន សុខាវុធ

នៅ​​​ថ្ងៃ​ទី ៣ ខែ តុលា ឆ្នាំ ២០១៩ នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ហៅកាត់​ថា CDC ដែល​ជា​ស្ថាប័នមួយរបស់​រាជ​រដ្ឋាភិបាល បានចុះ​ផ្សាយ​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន​ថា ​​គំរោង​វិនិយោគ​ចំនួន ៣ ថ្មី​ទៀត សរុប​ទុន​វិនិយោគប្រមាណ​ $15.4 លាន​ដុល្លារ បង្កើត​ការងារចំនួន ៤០៤៤ កន្លែង ត្រូវ​បាន​ចុះ​បញ្ជី​ជាមួយ​នឹង​ CDC ។ គំរោង​វិនិយោគទាំងនោះ​រួម​មាន៖

១-
“GOODMATE
(CAMBODIA) HEADWEARS CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មួក កន្សែង និងស្រោមដៃ
ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងធំទី ២ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $2 លានដុល្លារ
និងអាចបង្កើតការងារបានចំនួន ៤១០ កន្លែង។

២- “GOLDEN BILLION (CAMBODIA) HANDBAGS CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ $5 លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៤៩១ កន្លែង។

៣- “DI SETA (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ (កន្សែងបង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូគ្រប់ប្រភេទ និងវាយនភណ្ឌបម្រើក្នុងផ្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៧ សួនឧស្សាហកម្មវឌ្ឍនៈ II ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $8.4 លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,១៤៣ កន្លែង៕

Related Articles