
ដោយៈ ទិន សុខាវុធ
កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ដែលជាស្ថាប័នមួយរបស់រាជរដ្ឋាភិបាល បានចុះផ្សាយនៅលើទំព័រ Facebook របស់ខ្លួនថា មានគំរោងវិនិយោគ ៧ ថ្មីទៀត សរុបទុនវិនិយោគប្រមាណ $39.1 លានដុល្លារ បង្កើតការងារ ២៥៤៥ កន្លែង ត្រូវបានចុះបញ្ជីជាមួយនឹង CDC ។ គំរោងវិនិយោគទាំងនោះរួមមាន៖
១) “Cordy Intelligent Technology (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើអំពីប្លាស្ទិក និងគ្រឿងបន្ទាប់បន្សំរបស់ម៉ូទ័រ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ $1.1 លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៦ កន្លែង។
២) “Zhejiang Hengsen Furniture CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន $1.5 លាន ដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៦៦ កន្លែង។
៣) “Great Cabinets (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតផលិតផលទូផ្ទះបាយ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន $3 លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៥ កន្លែង។
៤) “Gold Sail (Cambodia) Building Materials Manufacturing CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតទ្វា និងបង្អួចធ្វើអំពីអាលុយមីញ៉ូម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន $3 លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២ កន្លែង។៥) “Forda (Cambodia) Food CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតដំណាប់ផ្លែឈើ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន $6 លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥៧ កន្លែង។
៦) “Huakang Packaging Technology CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតថង់ផ្លាស្ទិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន $9.5 លាន ដុល្លារ និងអាចបង្កើតការងារបានចំនួន ២៧៤ កន្លែង។
៧) “F.P.Z Furniture (Cambodia) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន $15 លាន ដុល្លារ និងអាចបង្កើតការងារបានចំនួន ១.២២៥ កន្លែង៕
