We TV Cambodia

គំរោងវិនិយោគ ៥ ថ្មីទៀត សរុបទុនវិនិយោគ $14.78 លានដុល្លារ បង្កើតការងារ ២,៥២៩ កន្លែង

គំរោងវិនិយោគ ៥ ថ្មីទៀត សរុបទុនវិនិយោគ $14.78 លានដុល្លារ បង្កើតការងារ ២,៥២៩ កន្លែង

ដោយៈ ទិន សុខាវុធ

គំរោង​វិនិយោគ ៥ ថ្មី​ទៀត​ សរុបទុន​វិនិយោគ​ប្រមាណ $14.78 លាន​ដុល្លារ បង្កើត​ការងារ​ ២,៥២៩ កន្លែង ត្រូវ​បាន​ចុះ​បញ្ជី​ជាមួយ​នឹង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា​ CDC ដែល​ជា​ស្ថាប័ន​មួយ​របស់​រាជ​រដ្ឋាភិបាល​។ គំរោង​វិនិយោគទាំងនោះ​រួម​មាន​៖

១-“CHEN BROTHERS LIGHTING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ ផ្លិតទឹកជូតកញ្ចក់រថយន្ត និងតម្រង់ខ្យល់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ១.៧១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤០ កន្លែង។

២-“QUNYOU (CAMBODIA) ELECTRIC APPLIANCE CO., LTD.” គម្រោងបង្កើតរោងចក្របង្គុំ និងតម្លើងសម្ភារៈអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៩.០៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០០ កន្លែង។

៣-“JIANGSHANG (CAMBODIA) SPORT & STATIONERY CO., LTD.” គម្រោងបង្កើតរោងចក្រតំឡើងស៊ុំរូបថត និងលាបពណ៌ក្រណាត់ឱ្យរឹង, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥ កន្លែង។

៤-“ KING SHORE GLASS (CAMBODIA) CO., LTD.”: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០០ កន្លែង។

៥-“OPTIMUS BUILDING MATERIALS MANUFACTURING CO., LTD.”: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤ កន្លែង៕

Related Articles