ដោយៈ ទិន សុខាវុធ
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ដែលជាស្ថាប័នមួយរបស់រាជរដ្ឋាភិបាល គំរោងវិនិយោគ ៣ ថ្មីទៀត សរុបទុនវិនិយោគប្រមាណ $8.8 លានដុល្លារ បង្កើតការងារចំនួន ៣៤៤៨ កន្លែង ត្រូវបានចុះបញ្ជីជាមួយនឹង CDC ។ គំរោងវិនិយោគទាំងនោះរួមមាន៖
១. “QUAN MING HANDBAG (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ $3 លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,២៤៤ កន្លែង។
២. “GD NEW SKY LEATHER PRODUCTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃថ្កូវ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ $3.8 លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៥០៦ កន្លែង។
៣. “TAO AND KIVEN GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $2 លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៩៨ កន្លែង៕