We TV Cambodia

គំរោងវិនិយោគ ៣ ថ្មីទៀត សរុបទុនវិនិយោគ $11.8 លានដុល្លារ បង្កើតការងារ ៣៧១៥ កន្លែង

គំរោងវិនិយោគ ៣ ថ្មីទៀត សរុបទុនវិនិយោគ $11.8 លានដុល្លារ បង្កើតការងារ ៣៧១៥ កន្លែង
រូបថតៈ សហការី

ដោយៈ ទិន សុខាវុធ

គំរោងវិនិយោគ ៣ ថ្មី​ទៀត សរុប​ទុន​វិនិយោគ​ប្រមាណ $11.8 លានដុល្លារ បង្កើត​ការងារ​ចំនួន ៣៧១៥ កន្លែង ត្រូវ​បានចុះ​បញ្ជី​ជា​មួយ​នឹង​​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) ដែលជាស្ថាប័ន​មួយ​របស់​រាជ​រដ្ឋាភិបាល​។ គំរោង​វិនិយោគ​ទាំងនោះរួម​មាន​៖

១- “S W J (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភូមិបូរីកម្មករ សង្កាត់ច្បារមន ខណ្ឌច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ $4.4 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៥៥ កន្លែង។

២- “LEADING STAR (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $5 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៨៨១ កន្លែង។

៣-“JAM STAR PACKAGING TECHNOLOGY CO.,LTD.”គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ និងបោះពុម្ពគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ $2.4 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៩ កន្លែង៕

Related Articles