
ដោយៈ ទិន សុខាវុធ
យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះផ្សាយនៅលើទំព័រ Facebook របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅ គំរោងវិនិយោគចំនួន ២ ថ្មីទៀត សរុបទុនវិនិយោគប្រមាណជា $6.2 លានដុល្លារ បង្កើតការងារ ២០៨៣ កន្លែង ត្រូវបានចុះបញ្ជីរជាមួយនឹង CDC ។ គំរោងវិនិយោគទាំងនោះរួមមាន៖
១-
“SUNRISE
FASHION (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់
ស្រោមខ្នើយ និងស្រោមពូក ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិពោធិ៍អង្គ្រង
ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ $3.5 លានដុល្លារ និងអាចបង្កើតការងារបានចំនួន
១,២៥៥ កន្លែង។
២-
“YONG LI HUA
DEVELOPMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់
ស្រោមដៃ មួក និងកាបូបយួរដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង
សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $2.7
លានដុល្លារអាមេរិក
និងអាចបង្កើតការងារបានចំនួន ៨២៨ កន្លែង៕
