We TV Cambodia

គំរោងវិនិយោគ ២ ថ្មីទៀត សរុបទុនវិនិយោគ $7.6 លានដុល្លារ បង្កើតការងារ ៣០១៨ កន្លែង

គំរោងវិនិយោគ ២ ថ្មីទៀត សរុបទុនវិនិយោគ $7.6 លានដុល្លារ បង្កើតការងារ ៣០១៨ កន្លែង

ដោយៈ ទិន សុខាវុធ

នៅថ្ងៃ​ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC ដែល​ជាស្ថាប័នមួយ​របស់​រាជ​រដ្ឋាភិបាល បាន​ចុះ​ផ្សាយ​នៅ​លើទំព័រ Facebook របស់​ខ្លួនថា មាន​គំរោង​វិនិយោគ​ថ្មី​ចំនួនពីរ​ទៀត សរុប​ទុនវិនិយោគ​ប្រមាណ​ជា $7.6 លានដុល្លារ បង្កើត​ការងារ​ ៣០១៨​ កន្លែង ត្រូវ​បាន​ចុះ​បញ្ជី​ជាមួយ​នឹង CDC ។ គំរោង​វិនិយោគ​ទាំងនោះ​រួម​មាន​៖

១- “SIMAG INDUSTRIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២៥៨ កន្លែង។

២- “GREENFIELD (CAMBODIA) INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧៦០ កន្លែង៕

Related Articles