
ដោយៈ ទិន សុខាវុធ
នៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ដែលជាស្ថាប័នមួយរបស់រាជរដ្ឋាភិបាល បានចុះផ្សាយនៅលើទំព័រ Facebook របស់ស្ថាប័នថា គំរោងវិនិយោគ ២ ថ្មីទៀត សរុបទុនវិនយោគប្រមាណ $12.6 លានដុល្លារ បង្កើតការងារចំនួន ៥៤១៦ កន្លែង ត្រូវបានចុះបញ្ជីជាមួយនឹង CDC ។ គំរោងវិនិយោគទាំងនោះរួមមាន៖
១. “EHM EASYHOME MANUFACTURING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងប្រអប់ដាក់ឥវ៉ាន់ (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ $6.9 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៤៩៧ កន្លែង។
២. “YNTEX CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ $5.7 លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩១៩ កន្លែង៕
