
ដោយៈ ទិន សុខាវុធ
គំរោងវិនិយោគរបស់របស់ក្រុមហ៊ុនឯកជនចំនួន ៩ ថ្មីទៀត សរុបទុនវិនិយោគ $1,928.7 លានដុល្លារ បង្កើតការងារចំនួន ១១,៣៨០ កន្លែង ត្រូវបានចុះបញ្ជីជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ដែលជាស្ថាប័នមួយរបស់រាជរដ្ឋាភិបាល។ គំរោងវិនិយោគទាំងនោះរួមមាន៖
១- “SCHNEITEC POWER CO., LTD”គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ $71 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០ កន្លែង។
២- “SCHNEITEC INFINITE CO., LTD”គម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៣០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ $29 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥ កន្លែង។
៣- “DE HEUS TMH CO., LTD” គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ $11.2 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៥ កន្លែង។
៤-“MILLPLAN INDUSTRIES (CAMBODIA) CO.,LTD.”គម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈ អេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅប្លុក I-J ផ្លូវជាតិលេខ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ $7 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣០ កន្លែង។
៥- “FHL INDUSTRIES CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនី និងគ្រឿង អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង៉ស្ពឺ មានទុនវិនិយោគប្រមាណ $2.4 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៤ កន្លែង។
៦-“CXD INDUSTRY CO.,LTD.”គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្តគ្រប់ប្រភេទ និងគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខាផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $6 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣០ កន្លែង។
៧-“AEON MALL (CAMBODIA) CO.,LTD.”គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ $289.6 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧ កន្លែង។
៨-“XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD.”គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១.៥០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ$331.5 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០៩ កន្លែង។
៩-“BOCC DEVELOPMENT CO.,LTD.”គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់, Service Hotel Apartment ថ្នាក់ផ្កាយ៤ ចំនួន ១.៦០០ units និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ “លើកោះពេជ្រ” មានទុនវិនិយោគប្រមាណ $1,181 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦,៣៧០ កន្លែង៕
