We TV Cambodia

គំរោងផ្ទះវីឡាលំហែរកាយបែបទំនើបលើកដំបូងក្នុងខេត្តកំពតត្រូវបានប្រកាសបើកការសាងសង់

គំរោងផ្ទះវីឡាលំហែរកាយបែបទំនើបលើកដំបូងក្នុងខេត្តកំពតត្រូវបានប្រកាសបើកការសាងសង់

 
 

ដោយៈ ទិន សុខាវុធ

គំរោង​សំណង់ផ្ទះ​វីឡា​លំហែរកាយ​​មួយ​មាន​ឈ្មោះថា FOREST HARMONY ស្ថិត​ក្នុង​ខេត្តកំពតត្រូវបាន​សំពោធ​​បើកការសាងសង់ជាផ្លូវការ​ហើយ​ កាលពី​ថ្ងៃ​ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ​នេះ​ ក្រោម​ការវិនិយោគទុនក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណជា $18 លាន​ដុល្លារ​។

យោង​តាម​ទំព័រ​ Facebook របស់​គំរោង FOREST​ HAMONY គំរោងផ្ទះ​វីឡាលំហែ​កាយ​នេះ នឹងត្រូវ​សង់ឡើង​ក្នុង​ភូមិ​ផា​រី​ ឃុំ​ព្រៃថ្នង​ ស្រុក​ទឹកឈូ​ ខេត្តកំពត ដែលមានចំងាយ​ប្រមាណ ១៨ គីឡូម៉ែត្រពី​ក្រុង​កំពត​។

មួយ​វិញទៀត គំរោង​ផ្ទះ​វីឡាលំហែរកាយ​នេះ នឹង​ត្រូវ​សង់​ឡើង​នៅ​ក្បែ​រជើងភ្នំតូច​ៗ​មួយ​ចំនួន​ ដែលជាតំបន់មួយ​ពោរពេញដោយ​ទេសភាព​ដ៏​ល្អ​ស្រស់បំព្រង ដែលមានបឹងមួយ​ទំហំ ៤,០០០ ម៉ែត្រ​ការ៉េ​សំរាប់​មុជទឹក​និងអុំទូក​លេង​កំសាន្ត​ ដើម្បី​ស្រូប​យក​អាកាសធាតុ​ដ៏​ល្អ​បរិសុទ្ធ។

ផ្ទះ​វីឡា​នៅ​ក្នុង​គំរោង​នេះ មាន​ចំនួន​សរុប​ទាំងអស់​ ៩០ ខ្នង ហើយ​នៅ​ក្នុង​ផ្ទះ​វីឡា​និមួយ​ៗ​នឹងមាន​អាង​ហែលទឹក​និងសួនច្បារផ្ទាល់ខ្លួន​​មាន​ទំហំ ២៤ x ៣០ ម៉ែត្រ​ការ៉េ​។ យ៉ាងណាម៉ិញ ផ្ទះ​វីឡា​និមួយ​ៗ​នឹង​មាន​កំពស់​ពីរ​ជាន់ និង​ត្រូវ​សង់​ឡើង​នៅ​លើ​ផ្ទៃ​ដីមាន​ទំហំ​ចាប់​ពី ៣៦០ ម៉ែត្រ​ការ៉េ​ទៅ ៧២០ ម៉ែត្រការ៉េ​៕

Related Articles