
ដោយៈ ទិន សុខាវុធ
បុរីផ្ទះវីឡាដ៏ប្រណីតនិងពោរពេញដោយរុក្ខជាតិបៃតង មានឈ្មោះថា «ដឹស្ដាផ្លាទីនីម អេកូខលឡិកសិន» ស្ថិតនៅក្នុងតំបន់បឹងស្នោរ របស់ក្រុមហ៊ុនបុរី ប៉េង ហួត ត្រូវបានសម្ពោធបើកការលក់ កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ។
ថ្លែងនៅក្នុងពិធីសម្ពោធបើកការលក់នោះ លោកស្រី ហុង ដានី នាយិកាក្រុមហ៊ុនបុរី ប៉េង ហួត បានលើកឡើងថា នៅក្នុងចំណោមគំរោងទាំង ៦ របស់បុរី ប៉េង ហួត គំរោងអេកូខលឡិកសិននឹងត្រូវលាតសន្ធឹងនៅលើផ្ទៃដីប្រមាណ ១០០ ហិកតា ដែលនឹងផ្តល់ជូនអតិថិជននូវបែបបទនៃការរស់នៅបែបទំនើបនឹងទាន់សម័យ នៅក្នុងបរិដ្ឋាននៃធម្មជាតិពណ៌បែតងដីស្រស់បំព្រង និងកន្លែងកំសាន្តដ៏សំបូរបែប។
ដូចគ្នានេះដែរ កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រុមហ៊ុនបុរី ប៉េង ហួត ក៏បានសម្ពោធបើកការដ្ឋានសាងសង់ពង្រីកបុរី ប៉េង ហួត ក្នុងតំបន់បឹងស្នោរ ដោយបង្កើតបុរីផ្ទះវីឡាមួយបន្ថែមទៀត សំរាប់អ្នកមានចំណូលខ្ពស់។
គំរោងបុរីថ្មីនៃផ្ទះដ៏ប្រណីតនេះ មានឈ្មោះថា The Grand Star Platinum ដំណាក់កាលទី២ ដែលនឹងត្រូវបើកលក់ជូនអតិថិជនក្នុងពេលឆាប់ៗនេះដែរ។
ក្រុមហ៊ុន បុរី ប៉េង ហូត ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៥ និងបានក្លាយជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដ៏ល្បីឈ្មោះមួយ នៅក្នុងប្រទេសកម្ពុជា។ សំណង់របស់បុរី ប៉េង ហូត ត្រូវបានគេទទួលស្គាល់ថាមានគុណភាពខ្ពស់ ដែលគួរអោយទុកចិត្តបាន។
មូយវិញទៀត ក្រៅពីលំនៅដ្ឋាន ក្រុមហ៊ុនបុរី ប៉េង ហូត ក៏បាននិងកំពុងសាសង់ផងដែរនូវអគារពាណិជ្ជកម្មចំរុះ ដោយរួមបញ្ចូលនូវរចនាបថខ្មែរនិងបរទេស ដែលធ្វើអោយបណ្តាសំណង់របស់បុរី ប៉េង ហួត មានភាពទំនើបនិងទាន់សម័យ៕