We TV Cambodia

គំនិត៖ តើមានការទុកចិត្ដប៉ុន្មានភាគរយរបស់អតិថិជន ចំពោះការទិញទំនិញលើប្រព័ន្ធអនឡាញ?

គំនិត៖ តើមានការទុកចិត្ដប៉ុន្មានភាគរយរបស់អតិថិជន ចំពោះការទិញទំនិញលើប្រព័ន្ធអនឡាញ?

វិស័យអាជីវកម្មដំណើរការណ៍លើប្រពន្ធអនឡាញនាពេលបច្ចុប្បន្ន បានក្លាយជាទៅជាមុខរបយ៉ាងទាក់ទាញ ពេញនិយមណាស់ ហើយក៏មានភាពងាយស្រួលណាស់ដែរ ទាំងអ្នកលក់ ទាំងអ្នកទិញ។ អតិថិជនពេញចិត្ដនូវទំនិញ ឬផលិតផលអ្វីមួយ គ្រាន់តែចុចបញ្ជាទិញ ទំនាក់ទំនងកម្មង់យក នោះផ្នែកចែកចាយនឹងដឹកទៅដល់ទីកន្លែង។ មុខទំនិញភាគច្រើន ត្រូវបានគេមើលឃើញ ថាមានទីផ្សារខ្លាំងលើបណ្ដាញអនឡាញនោះមានដូចជា ផលិតផល គ្រឿងសំអាង​ ផលិតផលអាហារហូបចុក ឬឧបករណ៍គ្រឿងអេឡិចត្រូនិចប្រើប្រាស់ប្រចាំថ្ងៃ និង សំលៀកបំពាក់ជាដើម…សុទ្ទតែអាចបញ្ជាទិញបានស្ទើតែទាំងអស់ទៅហើយ។ ប៉ុន្ដែទន្ទឹមនឹងមានភាពងាយស្រួលពេកនោះ ក៏មានចំនុចខ្លះស្ថិតក្នុងស្ថានភាពអវិជ្ជមាន ខកបំណងដែរ ពេលទំនិញទៅដល់ដៃ អ្នកបញ្ចាទិញ​បែជាមានភាព ខុសគ្នាទៅនឹងទំនិញ ដាក់តាំងលក់ ពេល ឡាយផ្ទាល់​ ឬមានផលិតផលខ្លះប្រើទៅមិនដូចជាការ ផ្សាយរបស់អ្នកលក់នោះទេ ។

មិនទាន់មានទិន្នន័យណាបញ្ជាក់ច្បាស់លាស់អំពី ភាគរយនៃអ្នកជាវទំនិញ តាមប្រពន្ធអនឡាញត្រូវខកបំណង ឬបាត់បង់ទំនុកចិត្ដ នោះទេ ប៉ុន្ដែជាក់ស្ដែងគឺមានការកើតឡើងខ្លះ រួចទៅហើយ ចំពោះអតិថិជន ជាពិសេសចំពោះ យុវ័យ នារីៗ ដែលផ្ដោតសំខាន់លើផលិតផលប្រើប្រាស់ គ្រឿងសំអាង តុបតែងខ្លួន ថែរក្សាសម្រស់។  ភាពស្រស់ស្អាត និងទាក់ទាញរបស់អ្នកលក់បាន ធ្វើឲ្យ​អតិថិជន កាន់តែមានចំណូលចិត្ដ និងចង់បានសម្រស់ស្អាត ផងដែរ។​ អ្នកលក់មួយចំនួនប្រើប្រាស់ការលក់ផលិតផល សំអាងដោយប្រើ វិធីបំភាន់ភ្នែក ដូចជាប្រើប្រាស់​រូបភាពកែច្នៃ ភ្ជាប់ជាមួយនឹងផលិតផល ប្រើប្រាស់លុយ ភ្ជាប់ជាមួយនឹងទំនុកចិត្ដសារក្លែងក្លាយ ជាអតិថិជនសរសើរផលិតផល ឬក៏ការបញ្ចុះតម្លៃយ៉ាងច្រើន ដើម្បីទាក់ទាញការចាប់អារម្មណ៍…។

ដើម្បីបញ្ជៀសបាននូវបញ្ហាមួយនេះ អ្នកអាចត្រូវធ្វើការចាប់អារម្មណ៍ឲ្យបានខ្លាំងចំពោះ ផលិតផល ជាពិសេសសម្រាប់អ្នកលក់តែម្ដង ដោយធ្វើការពិនិត្យមើលឲ្យបានច្បាស់​នៃប្រភពប្រព័ន្ធផ្សព្វផ្សាយដែលបានប្រើប្រាស់ ដូចជាការ ខមិន ការចូលចិត្ដ (Like) និង ការ Recommence របស់អតិថិជន​ចំពោះផលិតផលទាំងនោះ។

ដោយ៖  Stince

Related Articles