We TV Cambodia

“គោលបំណងធំៗ២” ដែលយើងគួរតែចេះរកស៊ីចូលគ្នា

“គោលបំណងធំៗ២” ដែលយើងគួរតែចេះរកស៊ីចូលគ្នា

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមការលើកឡើង របស់លោកង៉ែត ជូ បានឱ្យដឹងថា កាលពីចាប់ផ្តើមរកស៊ីដំបូង (ពេលរៀនចប់មហាវិទ្យាល័យ) លោកយល់ឃើញដូចមនុស្សជាច្រើនដែរគឺមិនចង់រកស៊ីចូលគ្នាជាមួយមិត្តភក្តិ ឬបងប្អូនទេព្រោះខ្លាចមានជម្លោះពិបាកមើលមុខគ្នា។ ក្រោយមកឃើញសង្គមយើងមិនមានសុខដុមហើយចេះតែមានជម្លោះរវាងបុគ្គលកំពូលៗក៏ចេះតែយល់ថាដើម្បីអោយមានការរីកចំរើនចៀសមិនផុតពីការរៀនធ្វើការជាមួយគ្នានោះទេ។ ដូច្នេះលោកក៏ចាប់ផ្តើមបើកគំនិតរៀនរកស៊ីជាមួយមិត្តភក្តិក្នុងគោលបំណងធំៗ២៖

១) បណ្តុះវប្បធម៌ខ្មែរចេះធ្វើការជាមួយគ្នា រៀនដោះស្រាយបញ្ហារួមគ្នាប្រកបដោយភាពយោគយល់។ លោកតែងលើកឡើងថាបើក្រុមយើងតូចប៉ុណ្ណឹងមិនចេះសាមគ្គីធ្វើការជាមួយគ្នា តើមានអ្វីទៅរំពឹងថាអ្នកនយោបាយមិនឈ្លោះគ្នានោះ? នេះជាសារមួយសង្កត់ចិត្ត និងអាចយកទៅគិតឡើងវិញសំរាប់អ្នកមានស្មារតីសាមគ្គី។

២) ការចេះធ្វើការជាមួយគ្នាដើម្បីភាពរីកចំរើនទាំងអស់គ្នាគឺបានបើកឱកាសអោយលោក និងក្រុមការងារអាចជួយបណ្តុះបណ្តាលយុវជន ផ្តល់ឱកាស និងផ្តល់ជាគំរូល្អ។

ប្រភព៖ លោក ង៉ែត ជូ

Related Articles