We TV Cambodia

គេហទំព័រ អាម៉ាហ្សូន កំពុងតែរង្គោះរង្គើរ រឿងការឡើងថ្លៃទីផ្សារម៉ាស

គេហទំព័រ អាម៉ាហ្សូន កំពុងតែរង្គោះរង្គើរ រឿងការឡើងថ្លៃទីផ្សារម៉ាស

គេហទំព័រលក់ទំនិញរាយអនឡាញ ដ៏ធំរបស់អាមេរិក Amazon ដែលត្រូវបានទទួលការទុកចិត្ដខ្លាំងពីបណ្ដា អតិថិជនទូទាំងពិភពលោកកន្លងមក ពេលនេះកំពុងតែមានភាពរង្គោះរង្គើរអំពីតម្លៃទីផ្សារមានការកើនឡើង នៃប្រភេទផលិតផល​ប្រយុទ្ធប្រឆាំងការពារ មេរោគ កូវីដ១៩។

ក្រោយពេលមានការរីករាលដាល មេរោគកូវីដ១៩ ទូទាំងពិភពលោក ក៏មានមនុស្សជាច្រើន សម្រុកគ្នា ចូលទៅកាន់ វេបសាយអាជីវកម្ម អាម៉ាហ្សូន ដើម្បីចូលត្រួតពិនិត្យ រកមើលផលិតផល ដែលជាតម្រូវការ។ ទំនិញភាគច្រើន ត្រូវបានគេកត់សម្គាល់ ជាប្រភេទទំនិញការពារ មេរោគ កូវីដ១៩ មានដូចជា សំភារៈស្រោមដៃ ទឹកលាងសំអាត និង ម៉ាសជាដើម។ ដោយឡែកជាបញ្ហា ផលិតផលមួយចំនួន មានភាពមិនច្បាស់លាស់ (ក្លែងក្លាយ) ទាំងការក្លែងបន្លំឈ្មោះ មិនត្រូវបានទទួលការអនុញ្ញាត ពីក្រសួងសុខាភិបាល ជាពិសេសការកើនឡើងតម្លៃខ្ពស់ស្ទើតែគុណនឹងបី នៃតម្លៃដើមកន្លងមក។

យោងតាមការចុះផ្សាយរបស់ គេហទំព័រកាសែត Wall Street Journal បានបង្ហាញថា​មាន ផលិតផលម៉ាស មិនក្រោម ១០០ ប្រភេទនោះទេ ​ដែលកំពុងតែបង្ហោះ​ដាក់លក់លើវេសាយ អាម៉ាហ្សូន ជាមួយនឹងភាពមិនច្បាស់លាស់ត្រឹមត្រូវ ហើយភាគច្រើន នៃទំនិញទាំងនោះ ត្រូវបានគេរំពឹងទុកថា មិនបានទទួលស្គាល់ពីក្រសួង ឬ អាជ្ញាធរពាក់ព័ន្ធនោះទេ នឹងផលិតផលខ្លះ ទៀតជាផលិតផលក្លែងបន្លំម៉ាកយីហោ។ តួយ៉ាងផលិតផល​ម៉ាស​ N95 ឬ N99 ដែលជាប្រភេទម៉ាស ត្រូវបានទទួលស្គាល់គុណភាព និងអនុញ្ញាតដោយ ក្រសួងសុខាភិបាល អាមេរិក ប៉ុន្ដែផលិតផ្សេងទៀត ស្ទើតែ៦៥% មិនមាន​ច្បាប់ឲ្យដាក់លក់។

យោងតាមការលើកឡើងក្រុមភ្នាក់ងារស្រាវជ្រាវសាធារណៈរបស់អាមេរិក(PIRG) បានបង្ហាញឲ្យដឹងថា ទំនិញលក់ចេញ ត្រូវបានតម្លើងថ្លៃដោយ អ្នកយកទៅលក់បន្ដ ដែលតម្លៃអាចឡើងដល់ទៅ១៦៦% ព្រោះតាមការមើលឃើញតម្លៃម៉ាស កើនឡើងជាង ប្រភេទទំនិញលាងសំអាតដៃ និង ជែល។ តាមការស្រាវជ្រាវ ទំនិញ របស់អាម៉ាហ្សូនផ្ទាល់ខ្លួន ក៏មានការឡើងថ្លៃដែរ ក្នុងកំឡុងពេល ៣ខែ ។

អ្នកដំណាង ក្រុមហ៊ុន អាម៉ាហ្ស៊ូន ក៏បានបញ្ជាក់ផងដែរថា កន្លងមកលោក បានពាំនាំសេចក្ដីសម្រេច ក្រុមហ៊ុន ដែលចាត់វិធានការ លុបចោល នូវរាល់គណៈន័យណាដែលមានការដាក់លក់ ផលិតផលឡើងថ្លៃហួសកម្រិត ហើយ​ជាលទ្ធផល ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ក្រុមហ៊ុម អាម៉ាហ្សូន បានលុយចោល ក្រុមហ៊ុន និងផលិត​ផល រាប់សែន ជាមួយនឹងការស្នើរសុំដាក់តម្លើងតម្លៃ ក្នុងខណៈអាសន្ននេះ។

ហ្វេសប៊ុន បានចេញសេចក្ដីប្រកាសកាលពីសប្ដាហ៍មុន ចេញអំពី យុទ្ធនាការ ប្រឆាំងជាដាច់ខាត​រាល់ការ ផុសប្រកាសលក់ផលិតផលម៉ាស ដោយមិនអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្មនោះទេ (Sponsor)។

Related Articles