We TV Cambodia

គេល្អណាស់!! ធនាគារធំៗថៃផ្ដល់ជំនួញហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមដែលរងគ្រោះដោយកូវីដ១៩

គេល្អណាស់!! ធនាគារធំៗថៃផ្ដល់ជំនួញហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមដែលរងគ្រោះដោយកូវីដ១៩

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ធនាគារពាណិជ្ជកម្មធំៗរបស់ថៃបានសន្យាក្នុងការផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសថៃ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩។

អនុប្រធានប្រតិបតិ្តទីមួយមកពីធនាគារពាណិជ្ជ Thai Siam (SCB) លោក Manop Sangiambut បាននិយាយថា ប្រាក់កម្ចីដែលមិនដំណើរការត្រូវបានគេរំពឹងថានឹងកើនឡើង ដោយសារតែស្ថានភាពសេដ្ឋកិច្ចមិនទាន់វិលសភាពដើមនៅឡើយ ហើយឧស្សាហកម្មទេសចរណ៍ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរពីកូវីដ១៩ នេះផងដែរ។

ដោយឡែក លោក Chartsiri Sophonpanich ប្រធានធនាគារបាងកក បាននិយាយថា ទោះបីជាធនាគាររបស់លោករងផលប៉ះពាល់យ៉ាងខ្លាំងពីការធ្លាក់ចុះដោយសារជំងឺកូវីដ-១៩ ក៏ដោយ ក៏យើងនៅតែគាំទ្រដល់ក្រុមអ្នកខ្ចីទាំងអស់ ជាពិសេសសហគ្រាសធុនតូច និងមធ្យម ព្រមទាំងវិស័យអចលនទ្រព្យរហូតដល់ឆ្នាំក្រោយដែរ ដើម្បីជួយពួកគេឲ្យជៀសផុតស្ថានភាពដ៏លំបាកនេះ។

ចំណែកឯ លោក Payong Srivanich នាយកប្រតិបត្តិនៃធនាគារ Thai Krungthai ក៏បាននិយាយដែរថា សហគ្រាសធុនតូច និងមធ្យមនៅមានភាពផុយស្រួយនៅឡើយ ខណៈបំណុលមិនល្អនឹងមិនមានការផ្លាស់ប្តូរច្រើនទេ ហើយធនាគាររបស់លោកនឹងផ្តោតសំខាន់ទៅលើការរៀបចំរចនាសម្ព័ន្ធបំណុលជាជាងការបង្កើនប្រាក់កម្ចី៕

សូមបញ្ជាក់ថា ចាប់តាំងពីមានការរីករាលដាលកូវីដ១៩ មក រដ្ឋាភិបាលនៃប្រទេសថៃបានបញ្ចេញថវិការាប់ពាន់លានដុល្លារក្នុងការជួយដល់សេដ្ឋកិច្ចជាតិ ក៏ដូចអាជីវកម្មក្នុងប្រទេសថៃដែលបានរងផលប៉ះពាល់ឲ្យមានលទ្ធភាពក្នុងការស្ដារឡើងវិញ។

អត្ថបទដោយ៖ Nevin

Related Articles