We TV Cambodia

គេធ្វើបានហើយ!! ស្ងាត់ៗៗ ឡាវប្រកាសពីជោគជ័យក្នុងការផលិតឡានដោយខ្លួនឯង និងនាំចេញទៅក្រៅ

គេធ្វើបានហើយ!! ស្ងាត់ៗៗ ឡាវប្រកាសពីជោគជ័យក្នុងការផលិតឡានដោយខ្លួនឯង និងនាំចេញទៅក្រៅ

ប្រទេសឡាវបានសម្រេចជោគជ័យក្នុងការផលិតរថយន្តបានដោយខ្លួនឯង និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AEC NEWS TODAY ។

 

ក្រុមហ៊ុនដែលនៅពីក្រោយជោគជ័យក្នុងការផលិតរថយន្តក្នុងប្រទេសឡាវនេះ មានឈ្មោះថា DAEHAN ដែលក្រុមហ៊ុននេះបានផលិតរថយន្តដោយប្រើប្រាស់បច្ចេកវិទ្យារបស់ចិន និងកូរ៉េ ដែលមានរោងចក្រក្នុងខេត្ត សាក់វណ្ណខេត ដែលជាតំបន់ឧស្សាកម្មធំបំផុតរបស់ប្រទេសឡាវ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះក៏មានរោងចក្រក្នុងប្រទេសកម្ពុជាយើងផងដែរ គឺស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត។ ការលក់រថយន្ត DAEHAN ក្នុងប្រទេសឡាវបានកើនឡើងពី ៨ពាន់គ្រឿងក្នុងមួយឆ្នាំដល់ ៤ម៉ឺនគ្រឿងក្នុងមួយឆ្នាំ បន្ទាប់ពីរដ្ឋាភិបាលឡានសម្រេចបិទការនាំចូលរថយន្តមួតទឹកពីបរទេស ដើម្បីជួយដល់ក្រុមហ៊ុនផលិតរថយន្តដំបូងក្នុងប្រទេសរបស់ខ្លួន។

 

សូមជម្រាបថា ក្រុមហ៊ុន DAEHAN បានផលិតរថយន្តប្រើប្រាស់ឥន្ធនៈ រថយន្តអគ្គិសនី និងម៉ូតូផងដែរ ហើយគិតមកទល់ពេលនេះ ឡាវបាននាំចេញរថយន្តរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសចំនួន ៤ហើយរួមមាន៖ វៀតណាម កម្ពុជា មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។

អត្ថបទដោយ៖ Nevin

Related Articles