We TV Cambodia

គេចវេសមិនបង់ចំណូលជូនរដ្ឋ ក្រុមហ៊ុនចំនួន១៧ ត្រូវក្រសួងប្រៃសណីយ៍សម្រេចលុប និងព្យួរអាជ្ញាបណ្ណ

គេចវេសមិនបង់ចំណូលជូនរដ្ឋ ក្រុមហ៊ុនចំនួន១៧ ត្រូវក្រសួងប្រៃសណីយ៍សម្រេចលុប និងព្យួរអាជ្ញាបណ្ណ

យោងតាមការប្រកាសរបស់ក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា ក្រុមហ៊ុនមួយចំនួនបានគេចវេសមិនបង់ចំណូលជូនរដ្ឋជាច្រើនឆ្នាំ មិនមានប្រតិបត្តិការ និងខ្លះទៀតបានលាក់ចំណូលរបស់ខ្លួន ក្រសួងបានម្រេចលុប និងព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុនចំនួន១៧ ដែលមានភាពអសកម្មដូចជា មិនមានសកម្មផាបអាជីវកម្ម គ្មានបុគ្គលិកបម្រើការងារ មិនបានធ្វើស្វ័យប្រកាសបង់ចំណូល និងកាតព្វកិច្ចផ្សេងៗ តាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងពុំបានផ្ដលឯកសារបច្ចេកទេសជាដើម។

ជាមួយគ្នានេះ ក្រសួងបានណែនាំឲ្យក្រុមហ៊ុនដែលត្រូវបានលុបអាជ្ញាបណ្ណ ត្រូវទៅទូទាត់បំណុល ដែលជំពាកក្រសួងប្រៃសណីយ៍ បំណុលរដ្ឋ និងឯកជន កាតព្វកិច្ពន្ធដារ និងត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះ អតិថិជន និងតតិយជន ក្នុងករណីមានការតវ៉ាកើនឡើងដោយយថាហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ។

ខាងក្រោមនេះ ជាក្រុមហ៊ុនទាំង១៧ ដែលត្រូវបានក្រសួងប្រៃសណីយ៍លុប និងព្យួរអាជ្ញាបណ្ណ៖

១, ក្រុមហ៊ុន CADCOMMS (qb)

២, ក្រុមហ៊ុន Emaxx Telecom

៣, ក្រុមហ៊ុន CN Xinyuan Interconnect

៤, ក្រុមហ៊ុន XNET

៥, ក្រុមហ៊ុន Saturn Holdings

៦, ក្រុមហ៊ុន ATA Telecom

៧, ក្រុមហ៊ុន PPIN Internet

៨, ក្រុមហ៊ុន HT Networks

៩, ក្រុមហ៊ុន Aerospace Information (Cambodia) Technology

១០, ក្រុមហ៊ុន Lim Heng Group

១១, ក្រុមហ៊ុន TPLC Holdings

១២, ក្រុមហ៊ុន Cambodia Broadband Technologies

១៣, ក្រុមហ៊ុន DG Communications

១៤, ក្រុមហ៊ុន DTV Star

១៥, ក្រុមហ៊ុន Kingtel Communication Limited

១៦, ក្រុមហ៊ុន Asia Star Resource Investment Holding Group

១៧, ក្រុមហ៊ុន BDKtel

អត្ថបទដោយ៖ Nevin

Related Articles