ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដីធ្លីគឺជារឿងសំខាន់ណាស់ ដែលប្រជាជនខ្មែរ គួរតែស្វែងយល់ ទាំងអស់គ្នា។ ជាពិសេស ប្រភេទដីធ្លីដែលមិនទាន់មាន ប័ណ្ណកម្មសិទ្ធិចុះបញ្ញីដោយត្រឹមត្រូវ ខណៈគ្រាន់តែជា ការគ្រប់គ្រង តាមវិធីសាស្ដ្របុរាណ តៗគ្នា។ ខាងក្រោមគឺជានិតិវិធី ដើម្បីផ្ទេរកម្មសិទ្ធិ ដីធ្លីដែលមិនទាន់បានចុះបញ្ជី៖
ជំហានទី១ រាល់ការផ្ទេរកម្មសិទ្ធិ អចលនទ្រព្យ អ្នក ត្រូវដាក់ពាក្យស្នើរសុំ ផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ នៅការិយាល័យច្រកចេញចូលតែ១ នៃសាលាស្រុក-ខណ្ឌ ដែល ស្ថិតនៅក្បែរលោកអ្នក។
ជំហ៊ានទី២ អ្នកត្រូវរងចាំ ខាងស្រុក-ខណ្ឌ ផ្ដល់ដំណឹងដល់ អ្នកស្នើរសុំ អំពីការចុះវាស់វែងដីធ្លី និងធ្វើកំណត់ហេតុអំពីការចុះវាស់វែង។
ជំហានទី៣ មន្ដ្រីខាងស្រុក-ខណ្ឌ នឹងរៀបចំឯកសារ ដើម្បីអោយអ្នកស្នើរសុំយកឯកសារទៅបង់ពន្ធប្រថាប់ត្រាដែលមានតម្លៃ ៤% នៃតម្លៃលក់អចលនទ្រព្យ។
ជំហានទី៤ អ្នកស្នើរសុំត្រូវយកបង្កាន់ដៃបង់ពន្ធរួចរាល់នោះ ទៅស្រុក-ខណ្ឌវិញ ដើម្បីដាក់ឲ្យស្រុក-ខណ្ឌ ពិនិត្យ និងសំរេច ដើម្បីបញ្ចប់ការផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យ ជូនអ្នកទិញ ត្រឹមថ្នាក់ស្រុក-ខណ្ឌ។
ជំហានទី៥ អ្នកនឹងទទួលសំណុំ ឯកសារនៃការផ្ទេរសិទ្ធិ អចលនទ្រព្យដែលបានផ្ទេរសិទ្ធិត្រឹមត្រូវ ឲ្យទៅឈ្មោះអ្នកទិញ ដោយមានទាំង ឯកសារបញ្ជាក់ពីការបង់ពន្ធប្រថាប់ត្រា៤%៕
គូសបញ្ជាក់ផងដែរថា ការបង់ពន្ធប្រថាប់ត្រា លើអចលនទ្រព្យ(មិនទាន់បានចុះបញ្ជី) គឺជាលក្ខខណ្ឌគោលការណ៍ តម្រូវសេចក្តីណែនាំលេខ ៨៧២៦ របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការអនុវត្ត នៃការប្រមូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ។
អត្ថបទដោយ៖ Stince
ប្រភព៖ www.propertyarea.asia