We TV Cambodia

គួរឲ្យសរសើរ!! ដើម្បីប្រឆាំងនឹង COVID-19 ប្រធានាធិបតី និងថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូង សុខចិត្តកាត់ប្រាក់ខែ ៣០%ដើម្បីបរិច្ចាគ

គួរឲ្យសរសើរ!! ដើម្បីប្រឆាំងនឹង COVID-19 ប្រធានាធិបតី និងថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូង សុខចិត្តកាត់ប្រាក់ខែ ៣០%ដើម្បីបរិច្ចាគ
ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន (Moon Jae-In) (ប្រភព៖ Google)

បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Korea Times ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន (Moon Jae-In) និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល​ឯទៀត សម្រេចចិត្ត​កាត់​ប្រាក់ខែ ​៣០​%​ចំនួន ​៤​ខែ​ដើម្បី​ចូលរួម​ជា​វិភាគទាន​ក្នុងការ​យុទ្ធនា​ការប្រឆាំង​ជំងឺ COVID-19 ។

ក្រៅពីនេះគេក៏ឃើញមាន ​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង សមាជិកសភា សមាជិក​គណៈរដ្ឋមន្ត្រី និង​ប្រធាន​ស្ថាប័ន​ចំណុះ​រដ្ឋាភិបាលផងដែរ ដែលបានចូលរួមក្នុងការបរិច្ចាកនេះ នេះបើយោងតាមការប្រកាសរបស់ លេខាធិការដ្ឋាន​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង។ ចំពោះប្រាក់ដែលបានបរិច្ចាកនេះដែរ នឹងត្រូវបង្វិលចូលរដ្ឋវិញ ហើយ​ក្រសួង​ហិរញ្ញវត្ថុនឹង​ប្រើប្រាស់ប្រាក់នេះសម្រាប់ឈប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19 និង​ឧបត្ថម្ភ​ឲ្យ​ប្រជាជន​ដែល​រងគ្រោះ​ដោយសារមេរោគនេះ។

ប្រជាជនកូរ៉េខាងត្បូង (ប្រភព៖ Google)

មិនតែប៉ុណ្ណោះ លោក Kim Kyoung-soo អភិបាលខេត្ត South Gyeongsang ក៏បានប្រកាសថា លោក​នឹង​ឲ្យ​ប្រាក់ខែ​របស់លោក​ទៅ​ឲ្យ​រដ្ឋ​វិញ​ជាការ​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង COVID-19 ។ ប៉ុន្តែលោកបាន​ស្នើ​ឲ្យ​ការ​កាត់​ប្រាក់ខែ​នេះចូលរួម​ត្រឹម​កម្រិត​មន្ត្រីជាន់ខ្ពស់​បាន​ហើយ និង​មិនចាំបាច់​បញ្ចូល​មន្ត្រី​ថ្នាក់ក្រោម​ដែល​រងគ្រោះ​ដោយសារ COVID-19 ឡើយ​។ បន្ទាប់ពី​ការប្រកាស​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី ប្រជាជន​កូរ៉េខាងត្បូង​ជាច្រើន​បាន​សាទរ​នឹង​សកម្មភាព​បែបនេះ​។

​សូមបញ្ជាក់ថា គិតមកត្រឹមយប់ថ្ងៃទី២៣ មីនា ឆ្នាំ២០២០នេះ កូរ៉េខាងត្បូង​មានអ្នកឆ្លងសរុបចំនួន ៨៩៦១ករណី អ្នកជាសះស្បើយមានចំនួន ៣១៦៦នាក់ និងអ្នកស្លាប់ចំនួន ១១១នាក់។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles