We TV Cambodia

គួរឲ្យសរសើរណាស់!! ពេជ្រ ចរណៃ បើកសាលាបង្រៀនក្បាច់គុនល្បុក្កតោ មិនយកកម្រៃឡើង

គួរឲ្យសរសើរណាស់!! ពេជ្រ ចរណៃ បើកសាលាបង្រៀនក្បាច់គុនល្បុក្កតោ មិនយកកម្រៃឡើង

តារាសម្តែងពេជ្រ ចរណៃ ដែលត្រូវបានទស្សនិកជនជាច្រើនស្គាល់ថា ជាអ្នកដែលស្រលាញ់សិល្បៈក្បាច់គុនល្បុក្កតោ ដែលបានហាត់រៀន មានជំនាញយ៉ាងក្បាច់គុននេះយ៉ាងច្បាស់នោះ ពេលនេះកញ្ញាបានសម្រេចបើកសាលាបណ្តុះបណ្តាលក្បាច់គុនល្បុក្កតោដល់កូនខ្មែរជំនាន់ក្រោយដោយមិនយកប្រាក់កម្រៃនោះឡើយ។

អ្នកលេងក្បាច់គុនរូបនេះបានឲ្យដឹងថា នាងពិតជារំភើបណាស់ នៅពេលដែលក្តីបំណងបើកសាលាបណ្តុះបណ្តាលគុនល្បុក្កតោខ្មែរទទួលបានជោគជ័យ និងមានការជួយគាំទ្រពីបងប្អូនសប្បុរសជន និងក្មេងៗជំនាន់ក្រោយបានចូលហាត់រៀនជាហូរហែ។ ចំណែកគោលបំណងសំខាន់នៃការបើកសាលានេះឡើង គឺដើម្បីឲ្យកូនខ្មែរជំនាន់ បានសិស្សារៀនសូត្រស្នងតំណែងពីលោកគ្រូៗជំនាន់មុន ដែលក្បាច់គុនល្បុក្កតោហាក់មិនទាន់មានសកម្មភាពទូលំទូលាយនៅឡើយ ជាពិសេសចង់ឲ្យអន្តរជាតិស្គាល់ពីវប្បធម៌ខ្មែរ និងគ្រិះនៃក្បាច់គុនខ្មែរ មានតាំងពីបុរាណ និងល្បីល្បាញជាយូរឆ្នាំមកហើយ។

ពេជ្រ ចរណៃ បន្តថា ការសិក្សាក្បាច់គុនល្បុក្កតោ គឺមិនបានយកកម្រៃអ្វីឡើយសម្រាប់សិស្សដែលមានជីវភាពខ្វះខាតខ្លាំង ប៉ុន្តែប្រសិនបើសិស្សណាមានលទ្ធភាព គឺគ្រាន់តែជួយចេញថ្លៃទឹក និងភ្លើង នៅក្នុងសាលាដែលពួកគេហាត់រៀនទៅគឺបានហើយ។ ដោយឡែកចំពោះគ្រូបង្ហាត់ ក្រៅពីរូបនាងជាអ្នកបង្ហាត់ដោយផ្ទាល់ គឺនៅមានគ្រូចំនួន ៦នាក់បន្ថែមទៀត ដើម្បីជួយបង្ហាត់បង្រៀនផងដែរ។

សូមជម្រាបថា សាលាបង្រៀនក្បាច់គុនល្បុក្កតោនេះមានឈ្មោះថា «ជ័យតេជៈ» ដែលមានអាសយដ្ឋានដីឡូតិ៍លេខ២៦០៨ ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អត្ថបទដោយ៖ Nevin

Related Articles