We TV Cambodia

គួរឱ្យសោកស្ដាយ! សាលាធម្មសភាបុរាណ ក្នុងបទ «ចំប៉ាផ្សារលើ» ត្រូវបានរុះរើចោល

គួរឱ្យសោកស្ដាយ! សាលាធម្មសភាបុរាណ ក្នុងបទ «ចំប៉ាផ្សារលើ» ត្រូវបានរុះរើចោល
វិហារបុរាណ

ដោយ៖ ស្រីពេជ្រ

វាជាដំណឹងដ៏គួរឲ្យសោកស្តាយមួយ ដោយសារតែសាលាធម្មសភាបុរាណមួយកន្លែង ដែលសល់តាំងពីអំឡុងទសវត្សរ៍ទី៤០-៥០ ត្រូវបានរុះរើចោល ដើម្បីសាងសង់ថ្មី។

សាលាធម្មសភាបុរាណនេះមានទីតាំង ស្ថិតនៅវត្តទេពធីតារាម ហៅ វត្តយាយទេព ក្រុងកំពង់ឆ្នាំង ដែលប្រជាជនខ្មែរទូទាំងប្រទេស ស្គាល់ច្បាស់តាមរយៈបទ “ចំប៉ាផ្សារលើ” របស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត។
លោកប្រធានមន្ទីរបានបញ្ជាក់ថាអាគារធម្មមន្ទីរនៅក្នុងវត្តទេពធីតារាមហៅវត្តយាយទេព កសាងឡើងនៅឆ្នាំ ១៩៥០ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩៥១ ដែលគិតមកដល់ពេលនេះមានអាយុកាល៦៩ឆ្នាំទៅហើយ ។
ក្នុងច្បាប់ស្តីពីបេតិកភណ្ឌជាតិ អាគារឬសំណង់បុរាណដែលមានចំណាស់អាយុចាប់ពី ៥០ឆ្នាំឡើងទៅជាសម្បត្តិបេតិកភណ្ឌជាតិ។

 

គួរបញ្ជាក់ផងដែរថា កន្លងមកគឺមានការវាយកម្ទេទ សំណង់បុរាណមួយចំនួនមកហើយ ដើម្បីសាងសង់សំណង់ថ្មី។ នេះបើតាមមតិមហាជន ចោទសួរថា ហេតុអ្វីក្រសួងពាក់ព័ន្ធនៅតែគ្មានវិធានការ កាពារសំណង់មរតកវប្បធម៌ដែលបន្សល់ទុកមកតាំងពីដូនតា ទុកអោយកូនចៅជំនាន់ក្រោយបានឃើញបានស្គាល់ផង?
ព្រោះសំណង់បុរាណទាំងនោះ គឺជាអត្តសញ្ញាណជាតិមួយយ៉ាងសំខាន់ ដែលបង្ហាញពីប្រវត្តិសាស្ត្រ និង ភាពចំណាស់នៃប្រទេសមួយ ប្រសិនបើវាបាត់បង់ គឺវាគួរឱ្យសោកស្ដាយណាស់។

ជុំវិញបញ្ហានេះ គណៈកម្មការអាចារ្យវត្តក៏ដូចជាចៅអធិការវត្តទេពធីតារាមហៅវត្តយាយទេព មិនអាចសុំការបំភ្លឺបានទេ ក៏ប៉ុន្តែយោងតាម តាមប្រសាសាន៍របស់ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈដែលបាន ដកស្រង់សំដី ចៅអធិការ ក៏ដូចជាគណៈកម្មការវត្តបានឱ្យដឹងថា អាគារនោះមានសភាព ចាស់ទ្រុឌទ្រោមណាស់ទៅហើយ ម្យ៉ាងវិញទៀតមិនមាន ភិក្ខុ ឬពុទ្ធបរិស័ទណាហ៊ានចូលទៅស្នាក់នៅនោះឡើយ។ ដោយឡែកយោងតាមបណ្ដាញសង្គមក៏បានប្រតិកម្មទៅនឹងការវាយកម្ទេចអាគារចាស់ បុរាណរបស់វត្តទេពធីតារាមនោះច្រើនដែរ ដោយលើកហេតុផលផ្សេងៗ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *