We TV Cambodia

គួរឱ្យសោកស្ដាយ! កូនផ្សោតអាយុ ១១ ថ្ងៃបានស្លាប់កាលពីម្សិលមិញនៅក្រចេះ

គួរឱ្យសោកស្ដាយ! កូនផ្សោតអាយុ ១១ ថ្ងៃបានស្លាប់កាលពីម្សិលមិញនៅក្រចេះ
រូបភាពប្រភព៖អង្គការWWF

ដោយ៖ស្រីពេជ្រ

កាលពីថ្ងៃទី ២២ ខែ ឆ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ កូនផ្សោតមានអាយុទើបតែ ១១ ថ្ងៃ ទំងន់ប្រហែល ១០.៥ គីឡូក្រាម ត្រូវបានប្រទះឃើញស្លាប់ អណ្តែតលើទឹកចម្ងាយប្រមាណជា ៧ គ.ម ពីអន្លង់ផ្សោតកាំពី ភាគខាងជើងទីរួមខេត្តក្រចេះ។

អង្គការ WWF និងក្រុមការងារស្រាវជ្រាវកំពុងតែធ្វើការបន្តពិនិត្យ និងស្រាវជ្រាវដើម្បីរកមូលហេតុជាក់លាក់នៃការស្លាប់របស់កូនផ្សោតនេះ។ ក្នុងនោះដែរការស្លាប់ដោយការជាប់នឹងមងនេសាទត្រូវបានគេដឹងថាជាកត្តាគម្រាមកំហែងដ៏ចម្បងមួយចំពោះការរស់រានរបស់សត្វផ្សោតទន្លេមេគង្គ។

គួរបញ្ជាក់ផងដែរថា នៅចន្លោះខែមករានិងធ្នូឆ្នាំនេះក្រុមស្រាវជ្រាវនៃអង្គការ WWF អាចកត់ត្រាសត្វផ្សោតដែលទើបនឹងកើតបាន ១៣ ក្បាល ប៉ុន្តែជាអកុសលកូនផ្សោត ៧ ក្បាលក្នុងចំណោម ១៣ ក្បាលនោះបានស្លាប់បន្ទាប់ពីចុះបញ្ជីរួច។ ការស្ទង់មតិប្រជាជនចុងក្រោយបង្អស់បានបង្ហាញថាមានតែផ្សោតអ៊ីរ៉ាវ៉ាឌីពេញវ័យ ៩២ ក្បាលប៉ុណ្ណោះដែលរស់នៅលាតសន្ធឹងប្រវែង ១៩០ គីឡូម៉ែត្រនៃដងទន្លេមេគង្គរវាងខេត្តក្រចេះកម្ពុជានិងទឹកធ្លាក់ Khone នៅជាប់ព្រំដែនប្រទេសឡាវ។

ជាថ្មីម្ដងទៀតអង្គការ WWF សូមអំពាវនាវឱ្យមានការពង្រឹងការអនុវត្តច្បាប់ជលផលឱ្យបានតឹងរឹងបន្ថែមទៀត និងពង្រឹងការហាមប្រាមដាច់ខាតចំពោះការប្រើប្រាស់មងនេសាទ។ អង្គការ WWF សូមស្នើយ៉ាងទទូចដល់ក្រុមការងារទាំងអស់ដែលរួមមានឆ្មាំទន្លេ ប៉ូលីសមូលដ្ឋាន ខណ្ឌរដ្ឋបាលជលផលខេត្ត រដ្ឋបាលជលផល រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង និងអាជ្ញាធរពាក់ព័ន្ធនានា បន្តរួមសហការគ្នាក្នុងការតាមដាន និងបង្ក្រាបរាល់សកម្មភាពនេសាទខុសច្បាប់គ្រប់ប្រភេទទាំងអស់តាមដងទន្លេមេគង្គឱ្យបានតឹងរឹង ជាពិសេសគឺបង្ក្រាបរាល់ការប្រើប្រាស់មងនេសាទនៅក្នុងតំបន់ការពារ និងគ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ៕

ប្រភព៖ អង្គការWWF

Related Articles