We TV Cambodia

គួរឱ្យកោតសសើរទឹកចិត្តដ៏ថ្លៃថ្លា! គូរស្វាមីភរិយាថ្មីមួយគូបរិច្ចាគចំណងដៃ២ម៉ឹនដុល្លារ ជូនគណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

គួរឱ្យកោតសសើរទឹកចិត្តដ៏ថ្លៃថ្លា! គូរស្វាមីភរិយាថ្មីមួយគូបរិច្ចាគចំណងដៃ២ម៉ឹនដុល្លារ ជូនគណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

 លោក ប៉ូច រត្ន័វិចិត្រ ​និងលោកស្រី ភឺន ភព្ពាល័យ ដែលគូស្វាមីភរិយាថ្មី​ ដែល​ទើបរៀបអាពាហ៏ពិពាហ៏កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា កន្លងទៅនេះ បានចូលរូមបរិច្ចាគថវិកាចំណងដៃចំនួន ២០,០០០ ដុល្លារអាមេរិក ជូនដល់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបជាមួយការរាតត្បាតនៃជំងឺរាតត្បាតមួយនេះ។ ការប្រគល់ថវិកានេះធ្វើឡើងនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០២ នៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងវត្តមានរបស់គូស្វាមីភរិយាថ្មីនេះផងដែរ។ ក្នុងនោះផងដែរ លោកស្រីរដ្ឋលេខាធិការ យក់សម្បត្តិ បានថ្លែងអំណរគុណចំពោះលោក ប៉ូច រ័ត្នវិចិត្រ និងលោកស្រី ភឺន ភព្ពាល័យ ព្រមទាំងអាណាព្យាបាលទាំងសង្ខាង គឺលោក ប៉ូច សុភារ័ត្ន និងលោកស្រី ស៊ឹម ស៊ឺវគុង និងលោក ប៉ែន ផលពិសិដ្ឋ និងលោកស្រី កែវ ផល្លី ដែលមានទឹកចិត្តសប្បុរសធម៌ ជួយបរិច្ចាគថវិការផ្ទាល់ខ្លួន ដើម្បីជួយដល់អ្នករងគ្រោះដោយសារជំងឺកូវីដនេះផងដែរ។

ប្រភព៖ អគ្កនាយកដ្ឋានរដ្ធបាល​ និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល

អត្ថបទដោយ៖ ពិសី

Related Articles