We TV Cambodia

គួរសាកល្បងតាម៣ចំណុចនេះ ដើម្បីកំណត់លំហូរចំណូលថ្មីនិងការបណ្តាក់ទុនជោគជ័យសម្រាប់អាជីវកម្មរបស់អ្នក

គួរសាកល្បងតាម៣ចំណុចនេះ ដើម្បីកំណត់លំហូរចំណូលថ្មីនិងការបណ្តាក់ទុនជោគជ័យសម្រាប់អាជីវកម្មរបស់អ្នក

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

កាលពីដើមខែមីនា CAD Management ដែលជាភ្នាក់ងារប្រឹក្សាខាងតន្រ្តីនិងកំសាន្តដែលមានមូលដ្ឋាននៅញូវយ៉ក បានបិទនិងអនុវត្តន៍តាមការស្នើសុំពីរដ្ឋាភិបាល ឱ្យនៅផ្ទះក្នុងកំឡុងពេលកូវីដ១៩ ពោល គឺការលក់សំបុត្រប្រគំតន្ត្រីបានធ្លាក់ចុះហើយម្ចាស់ទីតាំងនិងអ្នកផ្សព្វផ្សាយបានចាប់ផ្តើមរៀបចំកម្មវិធីឡើងវិញនៅចុងឆ្នាំ។

ដូច្នេះក្រុមហ៊ុនបានបង្កើតវិធីថ្មីចំនួនពីរដើម្បីរកប្រាក់ចំណូល ដោយបង្កើតការកម្សាន្តនិងគ្រប់គ្រងទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គមរបស់ពួកគេបែបឌីជីថលផលដែរ។

លោក Durant បានមានប្រសាសន៍ថា“ យើងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការធ្វើជាអ្នកជំនាញឌីជីថលព្រោះវាទាក់ទងនឹងការផ្សាយផ្ទាល់និងទីផ្សារឌីជីថល” ។ លោកបន្តថាការបណ្តាក់ទុនថ្មីបានជួយ CAD រកបាន ៧៥% នៃប្រាក់ចំណូលដែលបាត់បង់ពីកម្មវិធីដែលបានលុបចោល។

១)ចាប់ផ្តើមដោយវាយតម្លៃទីផ្សារនិងតម្លៃដើម
បើតាមលោក Michael Sury សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Texas នៅ Austin McCombs School of Business បាននិយាយថាការបោះជំហានទៅមុខនិងវាយតម្លៃទីផ្សារនិងរបៀបដែលតម្រូវការអតិថិជនកំពុងផ្លាស់ប្តូរគឺតែងតែជាគំនិតល្អសម្រាប់អាជីវកម្មប៉ុន្តែវាមានប្រយោជន៍ជាពិសេសនៅពេលមានវិបត្តិសេដ្ឋកិច្ច។

២)រក្សាភាពស្មោះត្រង់ចំពោះអាជីវកម្មស្នូល
លោកបន្តថាអាជីវកម្មមិនគួរវង្វេងស្មារតីពីសមត្ថភាពស្នូលរបស់ពួកគេឡើយ មែនទែនទៅ គួរតែផ្តោតអារម្មណ៍លើអ្វីដែលពួកគេធ្វើបានតាមរបៀបដែលធ្លាប់ធ្វើ។

បើតាមលោក Sury បាននិយាយថា វិធីល្អបំផុតក្នុងការអភិវឌ្ឍអាជីវកម្មថ្មីគឺត្រូវស្វែងរកតំបន់ណាដែលស្ថិតនៅក្នុងសមត្ថភាពស្នូលរបស់អ្នកឬនៅក្បែរពួកដៃគូប្រកួតប្រជែង។

៣)វិនិយោគលើការផ្លាស់ប្តូរបែបឌីជីថល

ជាការពិតណាស់ បច្ចេកវិទ្យាអាចជួយឱ្យក្រុមហ៊ុនផ្លាស់ប្តូរពីគំរូអាជីវកម្មបែបប្រពៃណីទៅជារបៀបមួយដែលអាចសម្របខ្លួនបានរហ័សនិងអាចបំពេញតម្រូវការវិវឌ្ឍន៍របស់អតិថិជននិងបង្កើតប្រាក់ចំណូល។

តួយ៉ាង ដំណើរកម្សាន្តតាមឌីជីថលគឺជាអ្វីដែល CAD Management ផ្តោតលើវាមួយរយៈប៉ុន្តែលោក Durant បាននិយាយថាការបង្ហាញតាមបែបប្រពៃណីគឺមានចំណេញច្រើន។ ពោល ប្រសិនបើអ្នកធ្វើឱ្យអាជីវកម្មរបស់អ្នកអាចបត់បែន ទៅតាមស្ថានការ ពិតណាស់ថាអ្នកនឹងស្វែងរកចំណូលថ្មីទោះបីជាមានការប្រឈមយ៉ាងណាក្ដី៕

ប្រភព៖ក្រៅស្រុក

Related Articles