We TV Cambodia

គួរសង្គ្រោះបឋមដូចម្តេចចំពោះអ្នកឆក់ចរន្ដអគ្គិសនី?

គួរសង្គ្រោះបឋមដូចម្តេចចំពោះអ្នកឆក់ចរន្ដអគ្គិសនី?

នៅពេលមនុស្សម្នាក់ឆក់ខ្សែភ្លើង ចរន្តអគ្គិសនីនឹងឆ្លងចូលក្នុងរាងកាយ ហើយវាក៏បង្កជាការស្ពឹក និងឈឺឈៀបៗ រហូតដល់បេះដូងឈប់ដើរមួយរំពិច។ ការយល់ដឹងអំពីវិធីសង្គ្រោះបឋមលើករណីឆក់ខ្សែភ្លើងយ៉ាងហោចណាស់ក៏អាចជួយជនរងគ្រោះពីបញ្ហាខាងលើបានដែរ។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែធ្វើនៅពេលជួបមនុស្សឆក់ខ្សែភ្លើង៖

រូបភាពតំណាង
  • មុនពេលអ្នកជួយគេ ចូរមើលជុំវិញខ្លួនសិនថាមានអ្វីគួរឲ្យគ្រោះថ្នាក់ឬអត់ ព្រោះចរន្តអគ្គិសនីអាចឆ្លងមកឆក់អ្នកបានតាមរយៈទឹក ឬលោហៈធាតុ(ដេក, ទង់ដែង,…)។
  • ព្យាយាមទាញជនរងគ្រោះពីប្រភពឆក់ អ្នកអាចផ្តាច់ចរន្តអគ្គិសនីបាន។ បើសិនជាមិនអាចធ្វើបានទេ ចូរឈរនៅលើកន្លែង ឬរបស់ដែលមិនឆ្លងចរន្តដូចជាដុំឈើ ឬកន្លែងដែលស្ងួត និងប្រើឈើរុញជនរងគ្រោះពីប្រភពចរន្តអគ្គិសនី។ មិនត្រូវប៉ះជនរងគ្រោះដោយដៃទទេឡើយ ព្រោះវាអាចឆក់អ្នកបាន។
រូបភាពតំណាង
  • ក្រោយពីយកអ្នកជំងឺចេញពីប្រភពអគ្គិសនីហើយ ចូរដាក់អ្នកជំងឺឲ្យគេងផ្អៀង ហើយដាក់ក្បាលកើយលើដៃខ្លួន​ឯង។ ចូរច្បត់ជង្គង់របស់ជនរងគ្រោះ និងពិនិត្យមើលការដកដង្ហើមរបស់គេផង។
  • បើសិនជាមានការហូរឈាម ចូរគ្រប់គ្រងការហូរឈាមតាមរយៈប្រើក្រណាត់ស្ងួត និងស្អាតខ្ទប់នៅកន្លែងហូរឈាម ហើយប្រើវិធីចង់រឹងកុំឲ្យហូរឈាម។
  • ចូរចាប់ផ្តើមធ្វើការម៉ាស្សាបេះដូង និងសួត CPR (Cardio-Pulmonary Resuscitation) បើសិនជាជនរងគ្រោះមិនមានដង្ហើម។ មិនត្រូវធ្វើ CPR នៅពេលជនរងគ្រោះកំពុងដកដង្ហើមឡើយ។

ប្រែសម្រួល ៖ គឹមសួ

Related Articles