We TV Cambodia

គួរប្រុងប្រយត្ន័ឱ្យមែនទែន បើរាងកាយរបស់អ្នកបង្ហាញសញ្ញាទាំងនេះ

គួរប្រុងប្រយត្ន័ឱ្យមែនទែន បើរាងកាយរបស់អ្នកបង្ហាញសញ្ញាទាំងនេះ

ធម្មជាតិរបស់មនុស្ស គឺជៀសមិនផុតឡើយពីជំងឺជាច្រើនប្រភេទ គឺគ្រាន់តែជំងឺខ្លះយើងអាចដឹងមុន ហើយជំងឺខ្លះ គឺ វិវឌ្ឍន៏បន្តិចម្ដងៗ ដោយយើងមិនបានចាប់អារម្មណ៍។ ខាងក្រោមនេះគឺបម្រែបម្រួលរាងកាយ ដែលអាចបង្កជាផលប៉ះពាល់ចំពោះសុខភាព ៖
១. ការប្រេះស្ងួតបបូរមាត់៖ កាលណាអ្នកមានការប្រេះស្បែកនៅត្រង់មាត់ នោះវាបង្ហាញពីកង្វះវីតាមីន B, A និង E នៅក្នុងរាងកាយ។


២. បញ្ហាក្រចក៖ ក្រចកស្ដើង ហើយស្លេក ប្រាប់ពីការខ្វះគ្រាប់ឈាមក្រហម និងសារធាតុដែកនៅក្នុងរាងកាយ។ ប៉ុន្តែបើក្រចកឡើងលឿង វាឲ្យសញ្ញាពីបញ្ហាថ្លើម ជំងឺរលាកក្រពះ ឬការឆ្លងមេរោគផ្សិត។


៣. មុខឡើងក្រហម៖ ត្រង់ចំណុចនេះ គឺមិនរាប់បញ្ចូលមុខក្រហម នៅពេលប្រែប្រួលអាកាសធាតុ ពេលម៉ាស្សា ឬផឹកគ្រឿងស្រវឹងឡើយ។ ការឡើងក្រហមនៅមុខអាចមានមូលហេតុ៣ធំៗ ១, វាបង្ហាញពីការថយចុះនៃកម្រិតអ័រម៉ូនមុននឹងឈានទៅដល់ការអស់រដូវ ២, គឺសំដៅលើអ្នកកើតជំងឺមុខក្រហមដែលគេហៅថា “Demodicosis” ៣, គឺមានអាការៈវិលមុខ បង្ហាញពីការប្រែប្រួលខុសប្រក្រតីនៃសម្ពាធឈាម។


៤. ប្រេះកែងជើង៖ រោគសញ្ញានេះ បង្កឡើងដោយសារកង្វះខាតនៃវីតាមីន A និង E។ ជួនកាលទៀត វាបណ្ដាលមកពីការឆ្លងមេរោគផ្សិត។
៥. ស្បែកស្ងួត៖ ជាធម្មតាឲ្យតែខែរងារ នោះស្បែកយើងនឹងឡើងស្ងួត ហើយគ្រាន់តែប្រើប្រាស់ផលិតផលថែរក្សាសម្រស់មួយចំនួននោះវានឹងបាត់ទៅវិញ។ ប៉ុន្តែក្នុងករណីស្បែកស្ងួតគ្រប់ពេល ហើយលាបអ្វីមិនបាត់ នោះអាចជារោគសញ្ញានៃជំងឺទឹកនោមផ្អែម ឬជំងឺក្រពេញទីរ៉ូអ៊ីត។


៦. ជ្រុះសក់៖ ប្រសិនជាសក់អ្នកជ្រុះច្រើន ខុសពីធម្មតាខ្លាំង វាបង្កប់នូវរោគសញ្ញាជំងឺជាច្រើនប្រភេទដូចជា ការឆ្លងមេរោគស្បែក ជំងឺក្រពេញដំណើរការខុសប្រក្រតី និងជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង ជាដើម។


ដូច្នេះ បើលោកអ្នកមានរោគសញ្ញាដែលបានជម្រាបជូនខាងលើ សូមប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីរកវិធិ និងធ្វើការព្យាបាល។

ប្រែសម្រួលដោយ៖ ពិសិ

Related Articles