We TV Cambodia

គួរដឹងយុទ្ធសាស្ត្រធំៗទាំងនេះ ម្ចាស់សណ្ឋាគារត្រូវអនុវត្តន៍

គួរដឹងយុទ្ធសាស្ត្រធំៗទាំងនេះ ម្ចាស់សណ្ឋាគារត្រូវអនុវត្តន៍

លោកស្រី ជូម៉េង នាយកប្រតិបត្តិរបស់សណ្ឋាគារ Essence បានលើកឡើងថា វិស័យសណ្ឋាគារនៅកម្ពុជាត្រូវផ្លាស់ប្តូរ វិធីសាស្ត្រមួយចំនួនដើម្បីអោយភ្ញៀវស្នាក់នៅ នឹងទាក់ទាញភ្ញៀវទេសចរមានការកើនឡើង។ វិធីសាស្ត្រទាំងអស់នោះគឺ   របៀបបដិសណ្ឋារកិច្ចភ្ញៀវ សេវាកម្ម តម្លៃ និងការផ្សព្វផ្សាយអោយបានទូលំទូលាយ ដែលនេះជាមូលគ្រឹះសម្រាប់ម្ចាស់សណ្ឋាគារទាំងអស់មិនគួរមើលរំលង។

ក្នុងដើមឆ្នាំ២០២០ប្រទេសកម្ពុជា​ទទួលបានភ្ញៀវទេសចរដើរលេងកម្សាន្តទូទាំងប្រទេសហាក់មានការកើនឡើងជាងរាល់ឆ្នាំ។ ក៏ប៉ុន្តែក្នុងខេត្តសៀមរាបចំពោះភ្ញៀវទេសចរមានការធ្លាក់ចុះ ដែលជាហេតុធ្វើ អោយវិស័យមួយចំនួនក្នុងខេត្ត កំពុងជួបប្រទះនូវបញ្ហាប្រឈម។​

សូមជម្រាបថាវិស័យមួយចំនួនដែលពឹងអាស្រ័យលើវិស័យទេសចរ ក្នងនោះក៏មានបដិសណ្ឋារកិច្ច (សណ្ឋាគារ) មានសភាពស្ងប់ស្ងាត់ ដោយឡែកសណ្ឋាគារនៅតាមតំបន់នីមួយៗ មិនមានភ្ញៀវទេសចរស្នាក់នៅពោលគឺធ្លាក់ចុះ នៅក្នុងប្រទេសកម្ពុជាវិស័យទេសចរណ៍មិនធ្លាក់ចុះនោះទេ។

ស្របពេលគ្នានេះដែរ សណ្ឋាគារនៅក្នុងស្រុកកំពុងស្វែងរកវិធិសាស្ត្រសំខាន់ៗសម្រាប់ទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ទោះបីជាសណ្ឋាគារជាច្រើនក្នុងប្រទេសទទួលបានភ្ញៀវស្នាក់លើសពីការព្រៀងទុក និងសណ្ឋាគារមួយចំនួនទៀតបូករួម និងសណ្ឋាគារនៅខេត្តសៀមរាបបែរជាធ្លាក់ថយនៅចំនួនភ្ញៀវទៅវិញ។

លោកស្រី អ៊ឹង ជូម៉េង​នាយកប្រតិបត្តិរបស់សណ្ឋាគារ​ និងអាផាតមិន ESSENCE  បានថ្លែងថា វិស័យសណ្ឋាគារនៅប្រទេសកម្ពុជា ត្រូវព្យាយាមស្វែងរកបទពិសោធន៍ថ្មីៗបន្ថែមទៀតទោះបីជាមានភ្ញៀវ និងមិនមានក៏ដោយ គឺដើម្បីជុំរុញគុណភាព ស្របតាមស្តង់ដាររបស់សណ្ឋាគារក្នុងតំបន់។

លោកស្រីបានមានប្រសាសន៍ថា៖ សណ្ឋាគាររបស់លោកស្រីពីមួយឆ្នាំទៅមួយឆ្នាំ មានការផ្លាស់ប្តូរសេវាកម្ម នឹង​ផ្តល់បទពិសោធន៍ថ្មីជួនភ្ញៀវ។ ហើយនាពេលសព្វថ្ងៃសណ្ឋាគារ លោកស្រី ទទួលបានភ្ញៀវស្នាក់នៅច្រើន។

លោកស្រីបន្តថា៖«សណ្ឋាគារមានស្ថានភាពធម្មតា មានការបង្កើត​និងទទួលភ្ញៀវស្នាក់នៅច្រើនពោលសណ្ឋាគារបស់លោកស្រីគឺមានភ្ញៀវទេសចរមកស្នាក់នៅជាលក្ខណះពេលយូរ។»

ថ្វីបើសណ្ឋាគាររបស់លោកស្រីទទួលបានភ្ញៀវស្នាក់នៅច្រើនក៏ពិតមែនលោកស្រីក៏បានថ្លែងពីបញ្ហាអវិជ្ជមានមួយចំនួនផងដែរដោយលោកស្រីថា៖«យើងមើលឃើញសណ្ឋាគារខ្នាតធំមួយចំនួនបានបឹទទ្វារ ការបឺទមកពីកត្តាច្រើនគឺ តម្លៃនៃការស្នាក់នៅ ការផ្តល់សេវាកម្ម មិនល្អ។ សណ្ឋាគារដែលបន្តនោះដោយសារសេវាកម្មនៃការធ្វើបដិសណ្ឋារកិច្ចភ្ញៀវបានល្អ  ដូច្នេះសណ្ឋាគារដែលមានគម្រោងបង្កើត គួរសិក្សាពីចំនុចទាំងអស់នោះអោយបានច្បាស់សិន។»

ដោយឡែក លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍ បាននិយាយថា សណ្ឋាគារបានដើរតួយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយពឹងផ្អែកថា វិស័យនេះជាកតាលីករសម្រាប់ទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តក្នុងប្រទេសហើយមិនប៉ះពាល់ដល់អាកាសធាតុ។»

លោកគីម​សេរីរដ្ឋ មានប្រសាសន៍ថា៖« សណ្ឋាគារនៅក្នុងប្រទេសកម្ពុជាមានការរីកដុះដាលគ្រប់ទីតាំងភូមិសាស្ត្រជាពិសេស នៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប។ នាពេលបច្ចុប្បន្នសណ្ឋាគារក៏កំពុងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតសម្រាប់បម្រើ នឹងឆ្លើយតបទៅនឹងកំណើន នៃភ្ញៀវស្នាក់នៅ ទាំងក្នុងស្រុក និងក្រៅស្រុក។»

លោកគីម សេរីរដ្ឋចោទជាសំណួរទៅកាន់ម្ចាស់សណ្ឋាគារថា៖« ខ្ញុំបានចោទសួរថាតើដោយសារបញ្ហាអ្វីដែលធ្វើអោយភ្ញៀវធ្លាក់ចុះនៅតាមសណ្ឋាគារមួយចំនួន ចម្លើយនោះគឺ សេវាកម្ម មិនទាន់គ្រប់គ្រាន់ ការផ្សព្វផ្សាយមិនទាន់គ្រប់ជ្រុងជ្រោយ មិនមានសិក្សា និងបន្ថែមអ្វីដែលថ្មីៗ។»

លោកនិយាយថា៖ «ដើម្បីអោយភ្ញៀវទេសចរចាប់ផ្តើមចូលស្នាក់នៅវិញ នោះគឺ អនាម័យ សេវាកម្ម ភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចភ្ញៀវអោយបានល្អ ធ្វើការផ្សព្វផ្សាយពីខ្លួនអោយបានច្រើនបូករួមនិងកន្លែងកម្សាន្តក្នុងខេត្ត និងទូទាំងប្រទេស។ ការរចនាម៉ូត បរិស្ថានស្អាត នេះជាអ្វីដែលសណ្ឋាគារគួរយល់ដឹងបន្ថែមទៀត។​»

សូមបញ្ជាក់ថា ការណែនាំនេះគឺក្រសួងទេសចរណ៍ចង់អោយសណ្ឋាគារនៅកម្ពុជាអោយស្របទៅតាមស្តង់ដារក្នុងស្រុក និងអាចឈានដល់ក្នុងតំបន់​( អាស៊ាន)និងទាក់ទាញភ្ញៀវទេសចរអោយកាន់តែច្រើនឡើង៕

 

Related Articles