We TV Cambodia

គួរជៀសឱ្យផុតពីអាហារទាំងនេះ បើសិនជាចង់បានស្បែកស្អាត ក្មេងជាងវ័យ

គួរជៀសឱ្យផុតពីអាហារទាំងនេះ បើសិនជាចង់បានស្បែកស្អាត ក្មេងជាងវ័យ

របបអាហារក៏ជាផ្នែកមួយសំខាន់ផងដែរ​ ក្នុងការថែរក្សាសម្ផស្ស បន្ទាប់ពីសុខភាព។​ អ្វីដែលអ្នកទទួលទាន គឺសំខាន់ណាស់ ពីព្រោះវាក៏ជះឥទ្ធិពលដល់ស្បែកផងដែរ។ ថាតើអាហារអ្វីខ្លះទៅដែលអ្នកគួរជៀសវាងប្រសិនបើចង់រក្សាបាននូវស្បែកក្មេងជាងវ័យ? ខាងក្រោមនេះជាអាហារដែលអ្នកគួរជៀសវាង៖

១. អំបិល៖ អំបិលអ៊ីយ៉ូដ គឺមិនល្អសម្រាប់សុខភាពស្បែកឡើយ ក៏ព្រោះវាធ្វើអោយជាលិកាប្រែជាហើម និងឡើងមុន។ ដូច្នេះដើម្បីជាការប្រសើរ ចូរទទួលទានអំបិលក្នុងកម្រិតមធ្យម។

២. ស្ករ៖ ស្ករ ក៏ពន្លឿនការលេចឡើងនៃស្នាមជ្រីវជ្រួញ និងធ្វើអោយស្បែកស្រអាប់គ្មានពន្លឺដោយសារវាបំផ្លាញកូឡាជែន និងភាពបត់បែននៃស្បែក។ ព្យាយាមទទួលទានផ្លែឈើជំនួសការទទួលស្ករ ឬអាហារផ្អែមច្រើនហួស។

៣. អាហារបំពង៖ សារជាតិខ្លាញ់មិនល្អនៃអាហារបំពង មានផ្ទុករ៉ាឌីកាល់សេរីដែលបង្កការរាំងស្ទះរន្ធញើស។ អ្នកគួរញុំាផ្លែបឺរ និងប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃជំនួសវិញ ដើម្បីទទួលបាននូវជាតិខ្លាញ់សុខភាពល្អ។

៤. ជាតិអាល់កុល និងគ្រឿងស្រវឹង៖ ការទទួលទានគ្រឿងស្រវឹង ឬជាតិអាល់កុលច្រើននឹងបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ ជាលទ្ធផលស្បែកត្រូវទទួលរងផលប៉ះពាល់ដោយប្រែជាស្ងួតគ្មានសំណើម ហើយឆាប់ជ្រីវជ្រួញ។

៥. កាហ្វេអ៊ីន៖ ស្បែកនឹងប្រែជាស្ងួត ហើយបង្កើនការផលិតអ័រម៉ូនស្ត្រេស cortisol ដែលពន្លឿនដំណើរការនៃភាពចាស់តាមវ័យនៃស្បែក។

ប្រែសម្រួលដោយ៖ ពិសី

Related Articles