We TV Cambodia

គួរចម្អិនអាហារបែបណា ទើបទទួលបានប្រយោជន៍បានច្រើនចំពោះសុខភាព ?

គួរចម្អិនអាហារបែបណា ទើបទទួលបានប្រយោជន៍បានច្រើនចំពោះសុខភាព ?

របៀ​បចម្អិន​ខ្លះ ផ្តល់​ផល​ល្អ ដោយ​អាច​រក្សា​​គុណភាព​អាហារ ទាំង​ខាង​រសជាតិ និង​ខាង​ជីវជាតិ ឯ​របៀប​ចម្អិន​ខ្លះ​ទៀត អាច​ឆ្ងាញ់​មាត់ តែ​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត​សម្រាប់​សុខភាព។ តើ​របៀ​ប​ចម្អិន​អាហារណា​​ផ្តល់​ផល​ប៉ះពាល់​ដល់​ចំណីអាហារ និង​សុខភាព ? ថ្វី​បើ​ការ​ចម្អិន​អាច​ធ្វើ​ឱ្យមូលេគុល​ខ្លះ​ក្នុង​​ចំណី​អាហារ​បន្លែ​សាច់​ប្តូរ​ទម្រង់​ តែក៏​មាន​មូលេគុល​ខ្លះ​ទៀត​ងាយ​បរិភោគ ដូចករណី​ចំណីអាហារ​មាន​ផ្ទុក​ពពួក​សារធាតុ​សរសៃ​ច្រើន​ជា​ដើម។


ការ​ចម្អិន​ក្នុងទឹក
ការ​ចម្អិន​ក្នុង​ទឹក អាច​នឹង​ធ្វើ​ឱ្យ​សារធាតុ​រ៉ែ​មួយ​ចំនួន​ ព្រមទាំង​វីតាមីន​ ជាពិសេស​វីតាមីនបេ និង​សេ រលាយ​បាត់​ទៅ​ក្នុង​ទឹក។​ ត្រូវ​ដាំ​ទឹក​ឱ្យ​ពុះ​កញ្ជ្រោល​ខ្លាំង​សិន សឹម​បង់​បន្លែ​សាច់​ចូល ព្រោះ​កម្តៅ​ខ្លាំង​​មាន​តួនាទី​​ទៅ​បន្ទន់​ ឬ​បង្កក​ជាតិ​ស្ករ​លើ​ផ្ទៃ​នៃ​បន្លែ​ផ្លែឈើ ឱ្យ​ក្លាយ​ទៅ​ជា​ស្រទាប់​ការពារ ទប់​កុំ​ឱ្យបាត់​បង់​​ជីវជាតិ​បន្លែ​ផ្លែឈើ​ច្រើន​ពេក។


អាំង
​​ដើម្បី​អាច​ទាញ​ប្រយោជន៍​ផ្នែក​សុខភាព​បាន យើង​ត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​ និង​ធ្វើ​ណែនាំ​ ៖
នៅ​ពេល​អាំង ត្រូវ​អាំង​ឱ្យ​សាច់​ឆ្អិន​ដល់​ក្នុង។ ភ្លើង​អាំង​មិន​ត្រូវ​មាន​អណ្តាត ឆាប​ឡើង​ទេ ផ្សែង​និង​លម្អង​ខ្មៅៗ​ ជា​ភ្នាក់ងារបង្ក​ឱ្យ​មាន​ជំងឺ​មហារីក​ខ្លាំងណាស់ ជាពិសេស​មហារីក​ក្រពះ។ យក​ល្អ គួរ​តែប្រលាក់​​​សាច់​ មាន​ដាក់​ក្រូចឆ្មារ ដើម្បី​ឱ្យ​វីតាមីសេ​របស់​ក្រូច​ឆ្មារ ជួយការពារ​ទល់​នឹង​ការ​ឡើង​សារធាតុ​ពុល។


បន្តោរ​ ឬ​បំពង​ខ្លាញ់
ដំឡូង​ចៀន ចេក​ចៀន ត្រី​ចៀន ត្រី​បំពង ចំណី​បង់​ខ្លាញ់​ជា​ទី​ពេញ​និយម​របស់​មនុស្ស​ភាគ​ច្រើន ឈ្ងុយ ស្រួយ ញ៉ាំ​ជក់​មាត់​ ប៉ុន្តែចំណី​អាហារ​ចម្អិន​របៀប​នេះ ក៏​បំផ្លាញ​សុខភាព​លឿន​ដែរ។ ចម្អិន​ដោយ​កម្តៅខ្ពស់​ខ្លាំង គឺ​ជា​កត្តា​ដែល​នាំ​ឱ្យ​មាន​​លេច​ឡើងនូវ​ម៉ូលេគុល​ម្យ៉ាង​មាន​សក្តានុពល​ខ្លាំង​ក្នុង​ការ​បំផ្លាញ​សុខភាព។ អាស៊ីត​ខ្លាញ់ គឺ​ជា​ភ្នាក់​ងារ​បង្កើន​ហានិភ័យ​កើត​ជំងឺ​​សរសៃ​ឈាម​បេះដូង​ខ្លាំង​ណាស់។

ប្រែសម្រួល៖ គឹមសួ

Related Articles