We TV Cambodia

គុណសម្បត្តិ ៣ យ៉ាងក្នុងការវិនិយោគលើដីធ្លីនៅជាយក្រុង

គុណសម្បត្តិ ៣ យ៉ាងក្នុងការវិនិយោគលើដីធ្លីនៅជាយក្រុង

ដោយ៖ស្រីពេជ្រ

បច្ចុប្បន្នសន្ទុះនៃការវិនិយោគផ្នែកអចលនទ្រព្យនៅកម្ពុជាគឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ហេតុផលជាច្រើនដែលអ្នកវិនិយោគគួរយល់ដឹងបន្ថែម ពីលោក ង៉ែត ជូ មានដូចតទៅ៖

១) ដឹងតែចំណេញ៖

មិនខាតប្រសិនបើអ្នកមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ពោលគឺវិនិយោគរយៈពេលវែង អាចរក្សាទុកនៅពេលទទួលបានតម្លៃល្អ និងមិនបង្ខំលក់នៅពេលធ្លាក់ថ្លៃ។ ជាទូទៅតម្លៃមានការកើនជានិច្ច ប្រសិនបើស្ថានភាពសេដ្ឋកិច្ច ទីផ្សារ ឬនយោបាយមិនល្អ គឺធ្លាក់ថ្លៃតែមួយរយៈប៉ុណ្ណោះ។
២) ចំណាយពេលតិច៖

មិនចំណាយពេលច្រើនដូចជាការធ្វើអាជីវកម្មដទៃនោះទេ អ្នកអាចធ្វើការយកប្រាក់ខែសន្សំជាទុនបណ្តើរ ឆ្លៀតចុះសិក្សាប្រមូលព័ត៌មាននៅថ្ងៃចុងសប្តាហ៍ឬថ្ងៃសំរាកបណ្តើរ។ ខ្ញុំបានអនុវត្តវិធីសាស្រ្តនេះអស់រយៈពេលជិត១៥ឆ្នាំ ឃើញថាមានប្រសិទ្ធិភាពខ្ពស់ ចាប់បានឱកាសល្អៗផង និងសន្សំបទពិសោធន៍ផង។ ខុសពីបើកអាជីវកម្មផងធ្វើការផងក្នុងពេលតែមួយ អ្នកនៅមានពេលផ្តោតធ្វើការងារបានល្អ ហើយអាចទទួលចំណូលពីប្រាក់ខែក៏ច្រើនគួរសមដែរ។
៣) អាចប្រើប្រាស់ដីឬបង្កើតជាចំណូលអកម្មបាន៖

ប្រសិនបើសន្សំដីធ្លីបានច្រើន អ្នកអាចរក្សាទុកជាធនាគារដីធ្លី និងប្រើប្រាស់ក្នុងគោលបំណងនានាដូចជាបង្កើតជាកសិដ្ឋាន សង់ឃ្លាំង ស្តង់លក់ទំនិញ អគារពាណិជ្ជកម្ម ឬការរិយាល័យសំរាប់ជួល៕

Related Articles