We TV Cambodia

គុណសម្បត្តិនៃការទទួលទានផ្លែ«ឪឡឹក»

គុណសម្បត្តិនៃការទទួលទានផ្លែ«ឪឡឹក»

ឪឡឹក ជាផ្លែឈើដែលមនុស្សភាគច្រើន​ចូលចិត្តបរិភោគ។ ឪឡឹក ​ពិតជាស័ក្ដិ​សម​បំផុត​សម្រាប់អ្នក​តម​អាហារ ពេលរាង​កាយ​ខ្វះ​ជាតិ​ទឹក។

ផ្លែឪឡឹក គឺជាផ្លែឈើមួយប្រភេទ ដែលសម្បូរដោយសារធាតុទឹក និងវីតាមីនជាច្រើនប្រភេទ ដែលជួយថែរក្សាស្បែកបានយ៉ាងល្អ។ ផ្លែឪឡឹក ក៏ត្រូវបានគេយកទៅប្រើប្រាស់ជាសារធាតុផ្សំនៅក្នុងគ្រឿងសម្អាងមួយចំនួន ដោយសារតែគុណប្រយោជន៍នៃសមាសធាតុដែលមាននៅក្នុងសាច់របស់វា។​ អត្ថប្រយោជន៍ដែលត្រូវបានរកឃើញនៅក្នុងផ្លែឪឡឹក មានដូចជា៖

  • បង្កើនជាតិទឹកក្នុងខ្លួន
  • កាត់បន្ថយសក់ជ្រុះ
  • ជួយអោយសក់ភ្លីរលោង
  • ជួយការពារស្បែកពីភាពជ្រីវជ្រួញ
  • ផ្ដល់សំណើមដល់ស្បែក
  • ជួយឱ្យគេងលក់ស្រួល
  • ប្រឆាំងភាពចាស់
  • ជួយសម្រកទំងន់

ការញ៉ាំឪឡឹកជាប្រចាំ ជួយធ្វើឱ្យស្បែកស្អាត ទប់ស្កាត់បញ្ហាស្បែកខូចពីកំដៅពន្លឺព្រះអាទិត្យ និងកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកស្បែក និងជម្ងឺផ្សេងៗ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles